ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! ថ្នាំព្យាបាលជំងឺមហារីក តម្លៃត្រឹម ១ដុល្លារ ជិតដាក់លក់លើទីផ្សារហើយ
បន្ទាប់ពីការស្រាវជ្រាវអស់រយៈពេលមួយទសវត្សរ៍ វិទ្យាស្ថាន TATA នៅទីក្រុង បុមបៃ ប្រទេសឥណ្ឌា បានផលិតថ្នាំគ្រាប់ ដែលអាចព្យាបាលជំងឺមហារីក ហើយប្រសិនវាទទួលបានភ្លើងខៀវមែន ថ្នាំនេះនឹងត្រូវដាក់លក់លើទីផ្សារនៅខែមិថុនាឬកក្កដា ក្នុងតម្លៃមួយគ្រាប់ត្រឹម១ដុល្លារប៉ុណ្ណោះ។

តាមសេចក្តីរាយការណ៍របស់កាសែត Economic Times, ថ្នាំឈ្មោះ “R+Cu” នេះ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា រ៉េសវេរ៉ាត្រុលនិងទង់ដែង ដែលអាចបង្កើត “រ៉ាឌីកាល់អុកស៊ីសែន” ប្រឆាំងមហារីក។ ថ្នាំនេះមានសមត្ថភាពការពារកោសិកាងាប់ក្នុងខ្លួនមនុស្ស មិនឲ្យប្រែក្លាយមនុស្សមានសុខភាពល្អ ទៅជាអ្នកកើតមហារីក ហើយរារាំងចលនានៃកោសិកាមហារីក មិនឲ្យរាលដាលពីផ្នែកមួយទៅផ្នែកមួយទៀតនៃរាងកាយ ដែលគេស្គាល់ថា “Metastasis”។
ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា ថ្នាំនេះអាចមានប្រសិទ្ធភាពក្នុងការព្យាបាលមហារីកលំពែង សួត និងមាត់ ហើយវាកំពុងរង់ចាំការយល់ព្រមពីអាជ្ញាធរសុវត្ថិភាពចំណីអាហារ និងស្តង់ដារឥណ្ឌា (FSSAI) មុនដាក់លក់លើទីផ្សារ។

ក្នុងបទសម្ភាសជាមួយ NDTV លោកវេជ្ជបណ្ឌិត Rajendra Badve មកពីមន្ទីរពេទ្យ Tata Memorial និយាយថា “យើងបានធ្វើតេស្តរកផលប៉ះពាល់លើសត្វកណ្តុរនិងមនុស្ស ប៉ុន្តែការធ្វើតេស្តបង្ការ គឺយើងធ្វើឡើងតែលើសត្វកណ្តុរប៉ុណ្ណោះ។ យ៉ាងណា យើងនៅតែបន្តចំណាយពេលប្រហែល៥ឆ្នាំទៀត ដើម្បីបញ្ចប់ការសាកល្បងរឿងនេះលើមនុស្ស។ មានបញ្ហាប្រឈមក្នុងអំឡុងពេលស្រាវជ្រាវ ប៉ុន្តែនៅទីបំផុត យើងទទួលបានជោគជ័យយ៉ាងធំធេង”។
មជ្ឈមណ្ឌល Tata Memorial Center គឺស្ថិតក្នុងចំណោមកន្លែងស្រាវជ្រាវជំងឺមហារីកមានវ័យចំណាស់ជាងគេ និងធំជាងគេលើពិភពលោក ហើយទទួលបានមូលនិធិនិងគ្រប់គ្រងដោយនាយកដ្ឋានថាមពលអាតូមិករបស់ប្រទេសឥណ្ឌា។

ក្នុងនាមជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោក ឥណ្ឌាមានអត្រាមហារីកខ្ពស់បំផុតនៅអាស៊ី ហើយជំងឺនេះត្រូវបានគេមើលឃើញថា ជាមូលហេតុចម្បងនៃក្តីបារម្ភរបស់រដ្ឋាភិបាល។ ករណីជំងឺមហារីកនៅក្នុងប្រទេសឥណ្ឌា ត្រូវគេព្យាករថានឹងកើនឡើងពី ១.៤៦លាននាក់ក្នុងឆ្នាំ២០២២ ដល់១.៥៧លាននាក់ក្នុងឆ្នាំ២០២៥។
ដំណឹងល្អនេះកើតឡើងកន្លះខែ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ប្រកាសថា អ្នកវិទ្យាសាស្ត្ររបស់ខ្លួន កំពុងធ្វើការលើវ៉ាក់សាំងប្រឆាំងជំងឺមហារីក និងថ្នាំលេបជំនាន់ថ្មី ដែលពេលនេះជិតផលិតបានហើយ។
តាមការបញ្ជាក់ពីលោកពូទីន, រុស្ស៊ីជិតបង្កើតបាននូវអ្វីដែលគេហៅថា វ៉ាក់សាំងប្រឆាំងនឹងជំងឺមហារីក onco-vaccine និងថ្នាំ immunomodulatory ជំនាន់ថ្មី ហើយក្នុងពេលឆាប់ៗនេះ វានឹងត្រូវបានប្រើយ៉ាងមានប្រសិទ្ធភាពជាវិធីព្យាបាលមនុស្សទូទៅ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ