ព័ត៌មានអន្ដរជាតិ
ពលរដ្ឋហ្គាហ្សា ខ្លះជិះទូក ខ្លះហែលទឹក ចូលសមុទ្រ ប្រថុយជីវិតទៅយកជំនួយ
ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់នៅភាគខាងត្បូងជ្រោយហ្គាហ្សា នាំគ្នាប្រមូលផ្តុំនៅឆ្នេរសមុទ្រ រង់ចាំយន្តហោះដឹកជំនួយ ហើយពេលជំនួយទម្លាក់មក មានខ្លះធ្លាក់ចូលសមុទ្រជាហេតុបង្ខំឲ្យពលរដ្ឋមួយចំនួន ត្រូវហែលទឹក និងខ្លះជិះទូកទៅយក។

ក្នុងវីដេអូចែកចាយលើបណ្តាញសង្គមនិងផ្សាយដោយសារព័ត៌មាន Aljazeera, គេបានឃើញមនុស្សម្នា រត់ប្រសាចដណ្តើមគ្នាយកជំនួយ ហើយអ្នកខ្លះរត់ចូលសមុទ្រ ទាំងប្រថុយជីវិត។
ជំនួយកាលពីថ្ងៃពុធទី២៨ខែកុម្ភៈ គឺត្រូវបានទម្លាក់នៅតំបន់ហ្គាហ្សា ក្នុងយុទ្ធនាការមួយដោយមានការចូលរួមសម្របសម្រួលពីប្រទេសអារ៉ាប់រួម និងហ្ស៊កដានី។

ពលរដ្ឋហ្គាហ្សាប្រហែល២.៣លាននាក់ កំពុងប្រឈមមុខនឹងស្ថានភាពដ៏មហន្តរាយសឹងដាច់ពោះស្លាប់ ព្រោះតែមិនមានស្បៀងអាហារគ្រប់គ្រាន់ ក្រោយអ៊ីស្រាអែល រារាំងមិនឲ្យជំនួយដឹកចូលទៅភាគខាងជើងតំបន់នេះ។
អង្គការកម្មវិធីស្បៀងអាហារពិភពលោក បានព្រមានថា គ្រោះទុរ្ភិក្សនឹងកើតមាននៅទីនោះជាក់ជាមិនខាន ខណៈពួកគេមិនអាចបញ្ជូនជំនួយទៅទីនោះ ចាប់តាំងពីថ្ងៃទី២៣ខែមករាមកម្ល៉េះ។

កាលពីសប្តាហ៍មុន ប្រធានផ្នែកជំនួយរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths បានជូនដំណឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ដោយអំពាវនាវឲ្យសមាជិកទាំងឡាយ ត្រូវធ្វើសកម្មភាពជាបន្ទាន់ ហាមឃាត់ការប្រើប្រាស់ភាពអត់ឃ្លានរបស់ជនស៊ីវិល ធ្វើជាយុទ្ធសាស្រ្តសង្គ្រាម។
ដោយឡែក មូលនិធិកុមាររបស់ UN ហៅកាត់ UNICEF ក៏បានព្រមានផងដែរកាលពីថ្ងៃទី១៩ខែកុម្ភៈថា កង្វះអាហារូបត្ថម្ភកាន់តែខ្លាំងឡើងៗក្នុងចំណោមកុមារ ស្ត្រីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន កំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាព។

សូមជម្រាបជាថ្មី ជាការសងសឹកបន្ទាប់ពីក្រុមហាម៉ាស វាយឆ្មក់កាលពីថ្ងៃទី៧ខែតុលា, ភាគីអ៊ីស្រាអែល ក៏បានបើកការវាយលុកនៅតំបន់ហ្គាហ្សា សម្លាប់មនុស្សប្រមាណ៣០០០០នាក់។
ស្របពេលជាមួយគ្នានោះ យោងតាម UN, ប្រហែល៦០% នៃហេដ្ឋារចនាសម្ព័ន្ធទីនោះ ត្រូវបានបំផ្លាញឬកម្ទេចទាំងស្រុង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Biden និង Netanyahu ប៉ះសម្តីគ្នាខ្លាំង រឿងសង្គ្រាមនៅ ហ្គាហ្សា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ