Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden និង Trump ចុះទៅតំបន់ព្រំដែន អាមេរិក-ម៉ិកស៊ិកក្នុងថ្ងៃតែ​មួយ និងនៅចម្ងាយ ៥០០ គីឡូម៉ែត្រពីគ្នា

បានផុស

នៅ

ទាំងលោកប្រធានាធិបតី Joe Biden និងលោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍បានអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុង Rio Grande Valley ដែលជាតំបន់ព្រំដែន អាមេរិក-ម៉ិកស៊ិក ប៉ុន្តែស្ថិតក្នុងចម្ងាយប្រមាណជិត ៥០០ គីឡូម៉ែត្រពីគ្នា ដើម្បីព្យាយាមយកផលប្រយោជន៍ពីបញ្ហាព្រំដែនក្នុងការស្វែងរកសំឡេងឆ្នោតរៀងៗខ្លួន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន AP កាលពីថ្ងៃទី២៩ ខែកុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅទីក្រុង Rio Grande តែមួយ ប៉ុន្តែចម្ងាយប្រមាណ ៥០០ គីឡូម៉ែត្រដាច់ពីគ្នា លោកប្រធានាធិបតី Joe Biden និងគូប្រជែង Donald Trump បានប៉ះពាក្យសម្ដីគ្នាពីចម្ងាយថា តើអ្នកណាត្រូវស្តីបន្ទោសចំពោះបញ្ហាព្រំដែន អាមេរិក-ម៉ិកស៊ិក ។

បញ្ហាអន្តោប្រវេសន៍បានលេចចេញជារឿងរ៉ាវដ៏រសើបមួយទៀតនៅពាក់កណ្តាលផ្លូវនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតឆ្នាំ ២០២៤ ដែលត្រូវបានគេមើលឃើញថាជាការប្រកួតសងសឹករវាងលោក Biden និងលោក Trump ហើយម្នាក់ៗកំពុងស្វែងរកការប្រើប្រាស់បញ្ហាព្រំដែននេះដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនរបស់ពូកគេ ។

លោក Biden បានអញ្ជើញទៅតំបន់ Rio Grande Valley ក្នុងទីក្រុង Brownsville ដែលជាច្រកដ៏មមាញឹកបំផុតសម្រាប់ការឆ្លងកាត់ខុសច្បាប់ ខណៈក្នុងដំណើរនេះ លោកក៏បានស្ដាប់នូវការរ៉ាយរ៉ាប់ដ៏វែងអន្លាយពីមន្ត្រីសន្តិសុខស្ដីអំពីបញ្ហានៅតំបន់ព្រំដែននោះផងដែរ ពោលពួកគេត្រូវការប្រាក់កាន់តែច្រើនដើម្បីជួលមន្ត្រីបន្ថែមទៀតដើម្បីយាមកាមនៅតាមព្រំដែន ព្រោះនេះជាបញ្ហារបស់ពិភពលោក មិនមែនតែជារឿងរ៉ាវរបស់អាមេរិកនោះទេ ។

ចំណែកលោក Trump បានអញ្ជើញធ្វើដំណើរទៅកាន់តំបន់ Eagle Pass ដែលមានចម្ងាយប្រហែល ៥២៣ គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង Brownsville ជាច្រកដែលមានចំនួនជនចំណាកស្រុកឆ្លងច្រើនជាងគេ ហើយលោកក៏បានជួបជាមួយអភិបាលរដ្ឋលោក Greg Abbott និងទាហានឆ្មាំជាតិរដ្ឋតិចសាស់ផងដែរ ហើយបានបញ្ជារមន្ត្រីក្នុងតំបន់ដាក់របងបន្លាលួសនៅតាមមាត់ទន្លេ ដើម្បីទប់ស្កាត់ជនចំណាកស្រុកមិនឲ្យឆ្លងកាត់ចូលខុសច្បាប់។

ដោយភ្នែកក្រឡេកមើលទៅមាត់ទន្លេ លោក Trump បានលើកដៃគ្រវី និងស្រែកទៅកាន់មនុស្សនៅខាងម៉ិកស៊ិក ដែលគ្រវីត្រឡប់មកវិញថា ជនចំណាកស្រុកដែលមកដល់ព្រំដែនគឺជាឧក្រិដ្ឋជន ហើយខ្លះជាភេរវករ ដូច្នេះយើងត្រូវតែធ្វើកំណែទម្រង់ដូចលោកតែងតែប្រើក្នុងអំឡុងយុទ្ធនាការឆ្នាំ ២០១៦ ។

គួរបញ្ជាក់ថា ការធ្វើដំណើររបស់អ្នកទាំងពីរ ហាក់ដូចជាណាត់គ្នាជាមុន ដោយសារតែគេកត់សម្គាល់ឃើញអ្នកទាំងពីរបានទៅដល់រដ្ឋតិចសាស់ក្នុងរយៈពេលកន្លះម៉ោងដូចគ្នា ហើយម្នាក់ៗបានជ្រើសរើសទីតាំងដ៏ល្អប្រសើរ ដើម្បីសម្រេចបាននូវគោលនយោបាយរៀងៗខ្លួន ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

ព័ត៌មានជាតិ២ ម៉ោង មុន

សហគមន៍បឹងពារាំង ជាទីតាំងជម្រកត្រីពងកូន និងសត្វស្លាបរាប់រយប្រភេទ កើតមានបញ្ហាចង់រំសាយសហគមន៍ចោល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មន្ទីរពិសោធន៍នៅ អាហ្វ្រិក កំពុងមានហានិភ័យ ធ្លាយចេញមេរោគសាហាវៗ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មន្ទីរពេទ្យ​ក្នុង​ជំរំ​ជនភៀសខ្លួន​ថៃ​ត្រូវ​បិទ ខណៈ​អាមេរិក​ផ្អាក​ជំនួយ

Sokha Hotels

ព័ត៌មានពេញនិយម