ព័ត៌មានអន្ដរជាតិ
ភរិយាមេបក្សប្រឆាំង រុស្ស៊ី ថ្លែងឲ្យសភាអឺរ៉ុបជួយរកយុត្តិធម៌ចំពោះមរណភាពស្វាមី
ភរិយារបស់អតីតមេដឹកនាំបក្សប្រឆាំងរុស្ស៊ីដ៏ល្បីឈ្មោះលោក Alexei Navalny កាលពីពេលថ្មីៗនេះបានអំពាវនាវដល់សមាជិកសភាអឺរ៉ុបឲ្យចេញការគាំទ្រ និងជួយរកយុត្តិធម៌ដល់ស្វាមីរបស់លោកស្រី ជាពិសេសត្រូវតែដាក់បន្ទុក ក៏ដូចជារិះគន់ដល់លោកប្រធានាធិបតី Vladimir Putin ជុំវិញមរណភាពស្វាមីរបស់ខ្លួន ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី២៩ ខែកុម្ភៈ ។

លោកស្រី Yulia Navalnaya បានថ្លែងនៅឯសភាសហភាពអឺរ៉ុប (EU) ថា លោកស្រីសូមចោទប្រកាន់លោក Putin ពីបទរៀបផែនការសម្លាប់ស្វាមីលោកស្រីនៅក្នុងមន្ទីរឃុំឃាំង Arctic Circle កាលពីថ្ងៃទី១៦ ខែកុម្ភៈកន្លងទៅ ។ លោកស្រីថែមទាំងឲ្យលោក Putin ត្រូវតែហារមាត់ស្ដីនូវអ្វីដែលគាត់បានធ្វើមកលើស្វាមី និងប្រទេសជាតិដែលមានសុខសន្តិភាពរបស់លោកស្រី ។
ទន្ទឹមនោះ ស្រ្តីមេម៉ាយវ័យ ៤៨ ឆ្នាំរូបនេះបញ្ជាក់បន្ថែមទៀតថា ដំណោះស្រាយ ឬការដាក់ទោសទណ្ឌកម្មចំពោះមរណភាពស្វាមីរបស់លោកស្រី មិនមែនជាវិធីបំបាកធ្មង់លោក Putin នោះទេ យើងទាំងអស់គ្នាត្រូវតែប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋជនទាំងនេះ ហើយក្បួនយុទ្ធសាស្ត្រដើម្បីធ្វើដូច្នេះគឺ ស្វែងរកសហការីរបស់ក្រុមម៉ាហ្វីយ៉ា ក៏ដូចជាមេធាវី អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងមិត្តភក្តិដែលជួយលាក់លុយឲ្យលោក Putin ។
ទន្ទឹមនោះ ការលើកឡើងរបស់លោកស្រី Navalnaya នៅក្នុងសភាអឺរ៉ុបកើតមានឡើងត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីភរិយារបស់មេបក្សប្រឆាំងរុស្ស៊ីដែលបាត់រូបកាយទៅហើយនោះ អញ្ជើញជួបជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ដើម្បីបង្ហាញពីការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនៃមរណភាពស្វាមីលោកស្រី ។

ចំណែកពាក់ព័ន្ធនឹងឫសគល់នៃមរណភាពរបស់មេបក្សប្រឆាំងដែលហ៊ានរិះគន់មិនសំចៃមាត់ទៅលើលោក Putin នេះដែរ ប្រមុខចារកម្មយោធាអ៊ុយក្រែនលោក Kyrylo Budanov បានប្រាប់ចំៗថា លោក Navalny បានស្លាប់បាត់បង់ជីវិត គឺដោយសារតែបញ្ហាកកឈាម ហើយលោកថែមទាំងទាត់ចោលចំពោះអ្នកដែលចេះតែស្មានថា មេបក្សប្រឆាំងវ័យ ៤៧ ឆ្នាំរូបនេះត្រូវបានសម្លាប់នៅក្នុងពន្ធនាគាររុស្ស៊ី ។
គួរបញ្ជាក់ថា លោក Navalny មានឈ្មោះបោះសំឡេង និងទទួលភាពល្បីល្បាញតាមរយៈការលាតត្រដាងការពិត និងនិយាយមិនសំចៃមាត់ប្រឆាំងនឹងអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាលរបស់លោក Putin ។ នៅឆ្នាំ ២០២០ មេបក្សប្រឆាំងរូបនេះត្រូវបានគេបំពុល ហើយបានចាយពេលរាប់ខែដើម្បីព្យាបាលនៅក្នុងប្រទេសអាល្លឺម៉ង់ ខណៈនៅពេលត្រឡប់មកទឹកដីរុស្ស៊ីវិញ គាត់ត្រូវបានចាប់ខ្លួនភ្លាមៗពីបទចោទប្រកាន់ជាប់ទាក់ទិននឹងហេតុផលនយោបាយ ៕

ដោយ ៖ សុខ ជីវ័ន្ត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ