ព័ត៌មានអន្ដរជាតិ
ការសិក្សា ៖ នៅលើពិភពលោកលោកមានអ្នកធាត់លើសទម្ងន់ជាង ១ ពាន់លាននាក់
មនុស្សជាង ១ ពាន់លាននាក់កំពុងរស់នៅក្នុងភាពធាត់ជ្រុល និងលើសទម្ងន់នៅជុំវិញពិភពលោក ។ នេះបើយោងតាមទិន្នន័យពីព្រឹត្តិបត្រវេជ្ជសាស្រ្ត Lancet ដែលចុះផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ ។

ក្នុងទិន្នន័យខាងលើនេះ គិតពីឆ្នាំ ២០២២ មក ដោយក្នុងនោះមានមនុស្សពេញវ័យប្រមាណ ៨៨០ លាននាក់ និងកុមារៗប្រមាណ ១៥៩ លាននាក់មានភាពធាត់ជ្រុល និងលើសទម្ងន់ ។
អត្រាចំនួនអ្នកធាត់ ឬលើសទម្ងន់ច្រើនជាងគេ គឺស្ថិតនៅកោះតុងហ្គា និងកោះសាម័រនៃទ្វីបអូសេអានី ដែលមានប្រជាពលរដ្ឋប្រមាណ ៧០ ដល់ ៨០ ភាគរយមានភាពធាត់ជ្រុល ។
សម្រាប់ទិន្នន័យនេះ ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្រ្តអន្តរជាតិបានលើកឡើងថា ជាចំណុចមួយដែលត្រូវការការផ្លាស់ប្តូរជាបន្ទាន់មួយ ពោលគឺយន្តការដើម្បីបន្ថយអត្រាភាពធាត់ហួសលើមនុស្សនេះ។
គួររំឭកថា ភាពធាត់ អាចបង្កើនហានិភ័យដល់សុខភាពនូវជំងឺមួយចំនួនដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែមកម្រិតទី២ ក៏ដូចករណីមហារីកមួយចំនួនផងដែរ ហើយនេះគឺជាទិន្នន័យបង្ហាញពីចំណាត់ថ្នាក់ប្រទេសដែលមានអ្នកធាត់ហួស ឬលើសទម្ងន់ទាំងបុរស និងស្រ្តីរួមមាន៖

ដោយ៖ មាន រតនា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?