Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ជោគជ័យបាញ់ផ្កាយរណបផ្ដល់សេវាអ៊ីនធឺណិតទៅទីអវកាសលើកទី ៥១០

បានផុស

នៅ

ទី​ភ្នាក់​សារព័ត៌មាន​ចិន Xinhua បាន​ឲ្យ​ដឹង​​ថា​ ប្រទេស​ចិន​បាន​បាញ់​បញ្ជូន​ផ្កាយ​រណប​​សេវា​អ៊ីនធឺណិត​មួយ​​ចូល​ទៅ​លើ​គន្លង​អវកាស​បា​ន​​ដោយ​ជោគ​ជ័យ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៩ ខែ​កុម្ភៈ​ ឆ្នាំ២០២៤​ កន្លងទៅនេះ ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​ភ្នាក់​ព័ត៌មាន​ជាតិ​ចិន​​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា ការ​បាញ់​​បញ្ជូន​​ផ្កាយ​រណប​​ទៅ​ទី​អវកាស​ ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ផ្កាយ​រណប​ Xichang ភាគ​និរតី​​នៃ​ខេត្ត​ Sichuan ។ ផ្កាយ​រណប​បាន​បាញ់​ចេញ​នា​ម៉ោង ០៩​ និង ០៣​នាទី​យប់​ ដោយ​ភ្ជាប់​ទៅ​នឹង​កាំ​​ជ្រួច​មួយ​គ្រឿង​ប្រភេទ Long March-3B ហើយ​បាន​ហោះ​ចូល​គន្លង​ដែល​ព្រាង​រៀប​ចំ​បាន​ដូច​ការ​គិត​។

នេះ​មិន​មែន​ជា​លើក​ទី​​ ១ ​នោះ​ទេ ដែល​ប្រទេស​ចិន​ទទួល​បាន​ជោគ​ជ័យ​លើ​​កិច្ច​ការ​ងារ​ និង​ការ​ស្រាវជ្រាវ​​ទី​អវកាស ពោលសម្រាប់​ការ​បង្ហោះ​ផ្កាយ​រណប​​រត់​ដោយ​​កាំ​ជ្រួច​ប្រភេទ​ Long March នេះ​ គឺ​ជា​លើក​ទី​ ៥១០ ​ហើយចំពោះ​បេសកកម្ម​បាញ់​បញ្ជូន​ផ្កាយ​រណប​ទៅ​ទី​អវកាស​របស់​ចិន ។

គួររំឭក​ថា ​គិត​មក​ទល់​បច្ចុប្បន្ន​ប្រទេសចិនមាន​ផ្កាយ​រណប​ប្រតិបត្តិការ​ប្រមាណ ​៤៩៣​​ កំពុងស្ថិតនៅ​លើ​អវកាស តាម​ពី​ក្រោយ​សហរដ្ឋ​អាមេរិក​ ដែល​មាន​ផ្កាយ​រណប​ដំណើរ​ការនៅ​លើ​អវកាស​ប្រមាណ​ ២,៩២៦​ ៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Cambodian Women League
កីឡា៤ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ២២ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ៥០ នាទីutes មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

Sokha Hotels

ព័ត៌មានពេញនិយម