ព័ត៌មានអន្ដរជាតិ
ត្រៀមខ្លួន! ឆ្នាំនេះអាកាសធាតុនៅ អាស៊ីអាគ្នេយ៍ នឹងក្តៅបំផុត ជាប្រវត្តិសាស្រ្ត
តាមការចុះផ្សាយរបស់ The Nation កាលពីថ្ងៃសុក្រទី១ខែមីនា, អ្នកជំនាញថៃមួយរូប បានបង្ហោះ Facebook ដោយព្រមានថា ឆ្នាំនេះ ប្រទេសថៃ ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ នឹងជួបប្រទះអាកាសធាតុក្តៅខ្លាំងបំផុតមិនធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្ត។

អ្នកជំនាញបរិស្ថានសមុទ្រលោក Thon Thamrongnawasawat បានព្រមានបែបនេះ ដោយចង្អុលទៅបាតុភូត El Nino ជាហេតុបណ្តាលឲ្យសីតុណ្ហភាព ហក់ឡើងដល់កម្រិតកំពូល។
លោកនិយាយថា “បាតុភូត El Nino នឹងបញ្ចប់ក្នុងខែមិថុនា ប៉ុន្តែសីតុណ្ហភាពនៅប្រទេសជាច្រើន អាចកើនឡើងខ្ពស់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ កម្ដៅនៅអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀតនៃពិភពលោក អាចឡើងដល់កម្រិតខ្ពស់ថ្មី ហើយសីតុណ្ហភាពទឹកសមុទ្រ ក៏នឹងកើនឡើងផងដែរ ដែលបង្កឲ្យមានហានិភ័យធ្វើឲ្យផ្កាថ្មឡើងពណ៌ស”។

មិនមែនតែអ្នកជំនាញថៃទេ ពោលគឺអ្នកវិទ្យាសាស្រ្តទូទាំងពិភពលោក សុទ្ធតែចេញសេចក្តីប្រកាសបែបនេះ ឲ្យគ្រប់គ្នាត្រៀមខ្លួនចំពោះអាកាសធាតុក្តៅខ្លាំង ដោយសារឥទ្ធិពល El Nino។
តាមការព្យាករ ពេលកម្តៅឡើងដល់កម្រិតកំពូល សីតុណ្ហភាពនៅប្រទេសខ្លះនៃតំបន់អាស៊ីអាគ្នេយ៍ អាចមានចន្លោះពី៤០ទៅ៥០អង្សាសេ ជាពិសេសប្រទេសថៃតែម្តង ដែលសីតុណ្ហភាពអាចឡើងដល់ជាង៥០អង្សាសេឯណោះ រីឯកម្ពុជា អាចមានចន្លោះពី ជាង៣០ទៅជាង៤០អង្សាសេ។

សូមបញ្ជាក់ El Nino ត្រូវបានបង្កឡើងដោយការកើនឡើងនៃសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ដែលនាំទៅដល់ដំណាក់កាលនៃការឡើងកម្តៅផែនដី។
បាតុភូតធម្មជាតិនេះ តែងតែកើតឡើងរៀងរាល់២ទៅ៧ឆ្នាំម្តង ហើយទាញបន្ថយកម្រិតភ្លៀងធ្លាក់នៅតំបន់អាស៊ីអាគ្នេយ៍ និងភាគខាងត្បូងប្រទេសអូស្ត្រាលី។ ផលប៉ះពាល់របស់វាត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរគួរសម ពោលគឺវាចោទជាបញ្ហាដល់វិស័យកសិកម្ម ការនាំចេញ និងទេសចរណ៍ ព្រមទាំងវិស័យផ្សេងៗទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកវិទ្យាសាស្រ្តព្រមានថា ឆ្នាំនេះ ពិភពលោកនឹងជួបគ្រោះធម្មជាតិ សាហាវៗជាងឆ្នាំមុនទៅទៀត

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?