ព័ត៌មានអន្ដរជាតិ
ប៉ូលិស ថៃ បង្ក្រាបល្បែងស៊ីសងខុសច្បាប់តាមអនឡាញខ្នាតយក្ស រឹបអូសរបស់ទ្រព្យមានតម្លៃជិត ៩ លានដុល្លារ
ប៉ូលិសបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យាថៃបានប្រកាសពីជោគជ័យលើការកាច់បំបាក់ធ្មុងបណ្ដាញល្បែងស៊ីសងខុសច្បាប់តាមអនឡាញខ្នាតយក្សមួយដែលមានអ្នកភ្នាល់រហូតដល់ជាង ២០ ម៉ឺននាក់ ខណៈកម្លាំងសមត្ថកិច្ចក៏បានរឹបអូសរបស់ទ្រព្យក្នុងតម្លៃជិត ៩ លានដុល្លារផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS កាលពីថ្ងៃទី១ ខែមីនា ។

ប៉ូលិសបានចាប់ខ្លួនជនសង្ស័យចំនួន ៤ នាក់ រួមទាំងមេការ និងមន្ត្រីហិរញ្ញវត្ថុ បន្ទាប់ពីមានការសហការវាយឆ្មក់លើទីតាំងចំនួន ១២ កន្លែងក្នុងទីក្រុងបាងកក ហើយភាគច្រើនទីតាំងទាំងនោះគឺជាវីឡា និងខុនដូនៅតំបន់ Phahonyothin, Asoke, Sukhumvit, Lat Phrao និង Pathumwan ។
ចំណែករបស់ទ្រព្យដែលសមត្ថកិច្ចថៃរឹបអូសបានរួមមាន រថយន្តទំនើបចំនួន ៧ គ្រឿង មានតម្លៃជាង ១ លានដុល្លារ ប្រាក់តម្កល់នៅធនាគារជាង ៦៤ ម៉ឺនដុល្លារ គ្រឿងអលង្ការជាមាសជិត ៤០ ម៉ឺនដុល្លារ បន្តោងព្រះពុទ្ធតម្លៃ ២ លានដុល្លារ ស្លាកយីហោតម្លៃជិត ១.៤ លានដុល្លារ និងអចលនទ្រព្យមានតម្លៃ ៣.៥ លានដុល្លារ ។
ប៉ូលិសអះអាងទៀតថា បណ្តាញហ្គេមអនឡាញ ដែលមានឈ្មោះថា “fullplays39” មានលំហូរសាច់ប្រាក់ប្រចាំខែ ប្រមាណជា ១៣ លានដុល្លារ ខណៈកម្លាំងសមត្ថកិច្ចក៏កំពុងតាមប្រមាញ់ និងចាប់ខ្លួនបុគ្គលចំនួន ១៦ នាក់ទៀតផងដែរ បន្ទាប់ពីពួកគេលួចបើកគណនីភ្នាល់ខុសច្បាប់ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អនាគតប្រធានាធិបតី ឥណ្ឌូណេស៊ី ឡើងស័ក្តិដល់ផ្កាយ ៤ តែពលរដ្ឋរិះគន់យ៉ាងចាស់ដៃ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ