ព័ត៌មានអន្ដរជាតិ
ប៉ូលិស ក្រុងហូជីមិញ ចាប់ក្រុមជួញដូរអាវុធខុសច្បាប់ រត់ពន្ធពី ថៃ និងកម្ពុជា មកលក់បន្តនៅ វៀតណាម
ប៉ូលិសទីក្រុងហូជីមិញកាលពីល្ងាចថ្ងៃសុក្របានបង្ក្រាបក្រុមជួញដូរអាវុធខុសច្បាប់ ដោយរឹបអូសបានកាំភ្លើង ២៣០ ដើម, គ្រាប់កាំភ្លើង ៤,៧៥០ គ្រាប់, ធុងហ្គាស ២៣ ធុង, ប្រអប់គ្រាប់កាំភ្លើង ៥៤ ប្រអប់ និងសម្ភារៈពាក់ព័ន្ធជាច្រើនទៀតដែលត្រូវបានរត់ពន្ធចេញពីប្រទេសថៃ និងកម្ពុជាសម្រាប់មកលក់បន្តនៅវៀតណាមតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Toui Tre នៅថ្ងៃទី២ ខែកុម្ភៈនេះបានឲ្យដឹងថា មន្ត្រីនគរបាលព្រហ្មទណ្ឌក្រុងបានសម្របសម្រួល និងសហការជាមួយប៉ូលិសសង្កាត់៦, សង្កាត់៨, សង្កាត់១២, សង្កាត់ Binh Tan, និងសង្កាត់ Hoc Mon ទើបឈានដល់ការបំបែកសម្បុកជួញដូរអាវុធខុសច្បាប់ដឹកនាំបុរសម្នាក់ឈ្មោះ Doan Quoc Thai អាយុ ៣២ ឆ្នាំ រស់នៅក្នុងសង្កាត់៨ ។
ចំណែកនៅប្រទេសថៃវិញ មានមេក្លោងឈ្មោះ Tran Ba Loc អាយុ ២៧ ឆ្នាំជាអ្នកមកពីខេត្ត Quang Ngai ភាគកណ្តាលប្រទេសវៀតណាម ហើយអាវុធខុសច្បាប់ដូចជា កាំភ្លើង និងគ្រាប់កាំភ្លើងដែលកម្លាំងសមត្ថកិច្ចរឹបអូសបាននោះ គឺដាក់លក់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook, Zalo និង Telegram ។

ប៉ូលិសបានឲ្យដឹងទៀតថា ជនសង្ស័យទាំងពីរនាក់បានរត់ពន្ធអាវុធខុសច្បាប់ចេញពីប្រទេសថៃ និងកម្ពុជា និងលួចលាក់ទុកនៅកន្លែងផ្សេងៗគ្នា ហើយជាបន្តបន្ទាប់ជនសង្ស័យបានបង្ហាញអាវុធទាំងនោះតាមបណ្តាញសង្គម ខណៈក្រុមអ្នកជួញដូរបានដាក់លក់កាំភ្លើងមួយដើមក្នុងតម្លៃ ១០ លានដុង ស្មើនឹង ៤០៥.៨ ដុល្លារ ។
បន្ទាប់ពីប្រទះឃើញសកម្មភាពលក់អាវុធ និងដើម្បីទប់ស្កាត់អំពើខុសច្បាប់នេះ កម្លាំងសមត្ថកិច្ចបានឆ្មក់ចូលទៅទីតាំងសង្ស័យ និងចាប់ឃាត់ជនសង្ស័យទាំងនោះតែម្ដង ។ ស្របពេលជាមួយគ្នានេះប៉ូ លិសក្រុងហូជីមិញក៏កំពុងបើកការស៊ើបអង្កេតករណីនេះបន្ថែមទៀតផងដែរ ខណៈកាលពីឆ្នាំ ២០១៩ ប៉ូលិសក្រុងក៏ចាប់ផាកពិន័យជនជាតិថៃពីបទរក្សាទុកប្រដាប់ក្មេងលេងបង្កគ្រោះថ្នាក់ ៕

ដោយ ៖ សុខ ជីវ័ន្ត

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង