ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន ក្លាយជា ឥស្សរជននយោបាយមានឥទ្ធិពលបំផុតនៅប្រទេស ថៃ
ក្រោយការស្ទង់មតិលើមនុស្សអាយុ១៨ឆ្នាំឡើងចំនួន១៣១០នាក់ នៅគ្រប់តំបន់នៃប្រទេសថៃ, វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍ (NIDA) បានបង្ហាញលទ្ធផលថា អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានជាប់ឈ្មោះជាឥស្សរជននយោបាយដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេស ខណៈអ្នកខាងបក្សប្រឆាំងគឺលោក Pita Limjaroenrat ទទួលបានការអាណិតអាសូរពីសាធារណជនខ្លាំងជាងគេ។

Bangkok Post បានចុះផ្សាយថា ការស្ទង់មតិជាសាធារណៈនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៧ដល់ ២៩ ខែកុម្ភៈឆ្នាំ២០២៤ លើប្រជាជននៅគ្រប់កម្រិតអប់រំ មុខរបរ និងអ្នកមានប្រាក់ចំណូលទូទាំងប្រទេស។
នៅពេលសួរមតិថាតើអ្នកណា ដែលគេចាត់ទុកថាជាឥស្សរជននយោបាយមានឥទ្ធិពលបំផុត, លទ្ធផលបង្ហាញថា លោក ថាក់ស៊ីន ទទួលបានសំឡេងគាំទ្រ ៤២,៩០%, លោកនាយករដ្ឋមន្ត្រីសេដ្ឋាថាវីស៊ីន ទទួលបាន២១,៩១% និងអតីតមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក Pita Limjaroenrat ទទួលបាន១៧,៤០%។

ស្របពេលជាមួយគ្នានោះដែរ នៅពេលសួរថា តើអ្នកណាជាឥស្សរជននយោបាយទាំងបី ដែលសាធារណជនអាណិតអាសូជាងគេនោះ លទ្ធផលបង្ហាញថា លោក Pita ទទួលបានសំឡេង៤៦,៧៩% ខណៈ១៧,៨៦%និយាយថា ពួកគេគ្មានអាណិតអ្នកនយោបាយរូបណាទាំងអស់ និង១១,៤៥% ជ្រើសរើសយកអតីតមេដឹកនាំគណបក្សអនាគតឆ្ពោះទៅមុខលោក Thanathorn Juangroongruangkit។
សូមបញ្ជាក់ជាថ្មី លោក ថាក់ស៊ីន ដែលឡើងកាន់តំណែងលើកដំបូងជានាយករដ្ឋមន្ត្រីរបស់ថៃនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០០១ និងលើកទី២នៅថ្ងៃទី១១ខែមីនាឆ្នាំ២០០៥ គឺត្រូវបានដោះលែងឲ្យមានសេរីភាព ហើយវិលត្រលប់ទៅផ្ទះរស់ជុំគ្រួសារវិញកាលពីថ្ងៃអាទិត្យទី១៨ខែកុម្ភៈ។ លោក បានវិលចូលស្រុកនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរស់នៅនិរទេសអស់រយៈពេល ១៥ ឆ្នាំ ហើយនៅថ្ងៃដដែលនោះ តុលាការកំពូលក៏បានកាត់ទោសអតីតនាយករដ្ឋមន្ត្រីរូបនេះ ឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងក្ដីក្ដាំចំនួន ៣ ករណី។

ប៉ុន្តែភ្លាមៗនោះ លោក ថាក់ស៊ីន ត្រូវគេបញ្ជូនចេញពីពន្ធនាគារក្រុងបាងកកទៅកាន់មន្ទីរពេទ្យប៉ូលិសទាំងកណ្ដាលអធ្រាត្រ ដោយសារលោកមានអាការតឹងទ្រូង និងគេងមិនលក់ ហើយក្រោយការពិនិត្យរូច មន្ត្រីពេទ្យបានរកឃើញថា លោក ថាក់ស៊ីន មានជំងឺលើសឈាម ដោយតម្រូវឲ្យមន្ត្រីពន្ធនាគារធ្វើការតាមដានសុខភាពរបស់លោកយ៉ាងដិតដល់ ក្នុងអំឡុងពេលសម្រាកព្យាបាល ។
ទោះយ៉ាងណា ក្រោយមក លោក ថាក់ស៊ីន ត្រូវបានព្រះមហាក្សត្រ មហាវជ្ជរ៉ា ឡុងកន សម្រេចព្រះទ័យបន្ថូរបន្ថយទោសជាប់ពន្ធនាគារពី ៨ ឆ្នាំមកនៅត្រឹម ១ ឆ្នាំកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយសារតែទ្រង់មានព្រះរាជតម្រិះពិចារណាលើអង្គហេតុ ក៏ដូចជាកត្តាមួយចំនួនដូចជា មហាសេដ្ឋីរូបនេះមានភក្ដីភាពចំពោះរាជានិយម នៅពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី និងនាំប្រទេសជាតិ និងប្រជានុរាស្ត្រទទួលបានផលប្រយោជន៍ជាច្រើន៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត