Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី ប្រកាសចាប់ផ្តើមបេសកកម្ម ស្វែងរកជើងហោះហើរ MH370 ឡើងវិញ

បានផុស

នៅ

រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke បានសន្យាថា ការស្វែងរកជើងហោះហើរ៣៧០ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នឹងបន្តឡើងវិញក្នុងរយៈពេលឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ 

ជើងហោះហើរ MH370 (រូបថត៖ Flickr)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃអាទិត្យទី៣ខែមីនា លោក Loke បានប្រាប់សាច់ញាតិរបស់អ្នកដំណើរនិងអាកាសយានិកចំនួន២៣៩នាក់ ដែលបាត់ខ្លួនថា រាជរដ្ឋាភិបាលម៉ាឡេស៊ី នៅតែប្តេជ្ញាស្វែងរកយន្តហោះ Boeing 777 ដែលបាត់ពីរ៉ាដាក្នុងឆ្នាំ២០១៤ ហើយត្រូវបានគេសន្មត់ថា ធ្លាក់ចូលនៅក្នុងមហាសមុទ្រឥណ្ឌាភាគខាងជើង។

លោកប្រាប់ Malay Mail ថា “ខ្ញុំឈរនៅចំពោះមុខអ្នកនិងសូមសន្យាថា ខ្ញុំនឹងធ្វើគ្រប់យ៉ាងតាមលទ្ធភាពដើម្បីរកព័ស្តុតាង រួចចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្រុមហ៊ុន Ocean Infinity សម្រាប់ការបន្តស្វែងរកយន្តហោះឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke

តាមការអះអាងរបស់លោក Loke, លោកបានណែនាំមន្ត្រីឲ្យជួបខាងក្រុមហ៊ុន Ocean Infinity ដើម្បីពិភាក្សាអំពីប្រតិបត្តិការស្វែងរកនិងតម្លៃចំពោះយុទ្ធនាការនេះ។ លោក​រំពឹង​ថា​ប្រសិន​បើម៉ាឡេស៊ី​ចាប់​ផ្តើ​ម​ចុះ​កិច្ច​សន្យា​ជាមួយ Ocean Infinity យន្តហោះ​នេះ ប្រហែលរកឃើញ​។

Ocean Infinity គឺជាក្រុមហ៊ុនមានមូលដ្ឋាននៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដែលប្រើមនុស្សយន្តដើម្បីស្វែងរកដានយន្តហោះក្នុងមហាសមុទ្រឥណ្ឌា នៅឆ្នាំ២០១៨។ ទោះបីជាយ៉ាងណាក៏ដោយ គ្មានអ្វីត្រូវរកឃើញទេ ហើយបេសកកម្មត្រូវបានលុបចោលបន្ទាប់ពីចាយពេលអស់ប្រាំមួយខែ។

យានរបស់ក្រុមហ៊ុន ក្រុមហ៊ុន Ocean Infinity (រូបថត៖ ក្រុមហ៊ុន Ocean Infinity)

នាយកប្រតិបត្តិក្រុមហ៊ុន Ocean Infinity លោក Oliver Plunkett បានប្រកាសកាលពីឆ្នាំមុនថា ក្រុមហ៊ុនបានរកឃើញព័ស្តុតាងថ្មីដែលចង្អុលទៅកន្លែងធ្លាក់យន្តហោះ ហើយគាត់បានដាក់ញត្តិទៅរាជរដ្ឋាភិបាលម៉ាឡេស៊ី សុំការអនុញ្ញាតឲ្យចាប់ផ្តើមការស្វែងរកថ្មី។

សូមបញ្ជាក់ជាថ្មី ជើងហោះហើរ MH370 បានធ្វើដំណើរចេញពីទីក្រុង គូឡាឡាំពួ ទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១៤ នៅពេលបាត់ការទាក់ទងជាមួយមន្ត្រីគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសលើសមុទ្រចិនខាងត្បូង។

ជើងហោះហើរ MH370 (រូបថត៖ WIKI)

ក្រោយមក ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិដែលដឹកនាំដោយការិយាល័យសុវត្ថិភាពដឹកជញ្ជូនរបស់អូស្ត្រាលី បានគណនាផ្លូវហោះហើរដ៏ស្មុគស្មាញរបស់យន្តហោះ ហើយសន្និដ្ឋានថា យន្តហោះទំនងជាហោះចូលទៅក្នុងមហាសមុទ្រឥណ្ឌាភាគខាងត្បូង រហូតដល់អស់សាំង។

ច្រើនឆ្នាំចាប់តាំងពីការបាត់ខ្លួនរបស់ MH370, មានបំណែកដែលគេសង្ស័យជាច្រើន បានអណ្តែតមកទើរលើឆ្នេរសមុទ្រនៅប្រទេសអាហ្រ្វិកខាងត្បូង ម៉ូសំប៊ិក ម៉ូរីស និងទឹកដីបារាំង Reunion៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមហ៊ុនអាមេរិក អះអាងមានព័ស្តុតាងថ្មី ឈានទៅដល់ ការរកឃើញជើងហោះហើរ MH370

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម