Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ថ្កោលទោសការលើកឡើងរបស់ឯកអគ្គរដ្ឋទូត ហ្វីលីពីន ពាក់ព័ន្ធ​សមុទ្រចិនខាងត្បូង

បានផុស

នៅ

ស្ថានទូតចិនប្រចាំនៅហ្វីលីពីនកាលពីថ្ងៃអាទិត្យបានថ្កោលទោសយ៉ាងដាច់អហង្ការពាក់ព័ន្ធនឹងការលើកឡើងរបស់ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនជំុវិញបញ្ហាសមុទ្រចិនខាងត្បូង ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី៣​​ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jose Manuel Romualdez ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃពុធ ទី២៨ ខែកុម្ភៈថា សហរដ្ឋអាមេរិកមើលឃើញទាំងបញ្ហានៅសមុទ្រចិនខាងត្បូង និងជម្លោះកោះតៃវ៉ាន់ជារឿងដ៏មានសក្តានុពល និងជាក្តីបារម្ភដ៏ធ្ងន់ធ្ងរ ប៉ុន្តែចំពោះលោកជឿជាក់ថា ចំណុចសំខាន់ពិតប្រាកដនៃការប៉ះទង្គិចទាំងអស់គឺនៅសមុទ្រហ្វីលីពីនខាងលិចទៅវិញទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះ ស្ថានទូតចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកត់សម្គាល់នេះចង់បំភ្លៃបញ្ហាសមុទ្រចិនខាងត្បូង ចង់បញ្ឆេះជម្លោះ និងការជេរប្រមាថប្រឆាំងប្រទេសចិន ខណៈក្នុងសេចក្ដីថ្លែងការណ៍នោះបានបញ្ជាក់ទៀតថា “ការអញ្ជើញសត្វចចកចូលក្នុងផ្ទះ និងរូងតូចៗមិនអាចជួយដោះស្រាយភាពខុសគ្នានៅក្នុងសមុទ្រចិនខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ វានឹងធ្វើឲ្យស្ថានការណ៍ក្នុងតំបន់កាន់តែស្មុគស្មាញ ខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ថែមទៀតផង” ។

គួរបញ្ជាក់ថា ការថ្កោលទោសនេះបានជំរុញឲ្យលោក Romualdez បញ្ឈប់ការនិយាយស្ដីពាក់ព័ន្ធការគំរាមកំហែងរបស់ប្រទេសចិន និងការភ័យខ្លាចនៃការធ្វើទុក្ខបុកម្នេញ ក៏ដូចជាបដិសេធរាល់ការដើរតួជាអ្នកនាំពាក្យឲ្យប្រទេសផ្សេងទៀត ខណៈស្ថានទូតហ្វីលីពីនប្រចាំនៅទីក្រុងប៉េកាំងមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម