ព័ត៌មានអន្ដរជាតិ
ពិធីជប់លៀងមុនរៀបការរបស់កូនពៅ មហាសេដ្ឋីឥណ្ឌា Ambani ចំណាយលុយសុទ្ធ ១៥២ លានដុល្លារ
លោក Mukesh Ambani ដែលជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេនៅអាស៊ី បានប្រារព្ធពិធីមុនអាពាហ៍ពិពាហ៍រយៈពេល៣ថ្ងៃ ដោយលោកចំណាយអស់ប្រាក់អស់ ១២០លានផោន (ប្រហែល ១៥១.៩ លានដុល្លារអាមេរិក) សម្រាប់កូនប្រុសសំណព្វចិត្ត ឈ្មោះ Anant និងគូដណ្តឹង Radhika Merchant នេះបើយោងតាមការរាយការណ៍ដោយ កាសែត Daily Mail នាថ្ងៃ០៤ ខែមីនា ឆ្នាំ២០២៤។

ក្នុងពិធីដ៏ឱឡារិកនេះផងដែរ ប្រព័ន្ធផ្យព្វផ្សាយធំៗបានសង្កេតឃើញថា វាបានទាក់ទាញការចូលរួមពីបុគ្គលល្បីៗទូទាំងពិភពលោក រួមទាំងមេ Meta លោក Mark Zuckerberg កូនស្រីរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump អ្នកស្រី Ivanka Trump និងស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ដែលជាអាហារសម្រាប់ព្រឹត្តិការណ៍ដ៏ប្រណីតដែលគ្រប់គ្រងដោយក្រុមសណ្ឋាគារលំដាប់កំពូលនៅក្នុងប្រទេសឥណ្ឌា ហើយត្រូវបានគេជឿថា មានតម្លៃប្រហែល ២០ លានផោន (២៥,៣៣១,២០០ដុល្លារ)។
ប្រភពជិតស្និទ្ធនឹងមហាសេដ្ឋី Ambanis ក៏បានទម្លាយដែរថា ការបង្ហាញខ្លួនរបស់តារាចម្រៀង R&B Rihanna នៅក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងនៅទីក្រុង Jamnagar លោកបានចាយប្រាក់សុទ្ធដល់ទៅ ៦.៣ លានដុល្លារ ដើម្បីនាំតារាស្រីបរទេសរូបនេះមកកាន់ប្រទេសឥណ្ឌា ។
លើសពីនោះផងដែរ ថវិកាដែលនៅសេសសល់ត្រូវបានបម្រុងទុកសម្រាប់ចាយលើបុគ្គលិកជាច្រើននាក់ និងក្រុមចុងភៅចំនួន២១ នាក់មកពីទីក្រុង Indore ដែលបានរៀបចំមុខម្ហូបចំនួន ២,៥០០ យ៉ាងទូលំទូលាយដែលរួមមានម្ហូបឥណ្ឌា ថៃ, ម៉ិកស៊ិក, ចិន និងអឺរ៉ុប ខណៈដែលការរៀបចំកន្លែងស្នាក់នៅដ៏ប្រណិតនៅជិត Jamnagar សម្រាប់ភ្ញៀវកិត្តិយសប្រហែល ១,០០០ នាក់ គឺជាការចំណាយមួយផ្សេងទៀត។

យ៉ាងណាក៏ដោយ ដើម្បីរំលឹកដល់ពិធីមង្គលការនាពេលខាងមុខ Ambanis ក៏បានសាងសង់ប្រាសាទហិណ្ឌូនៅ Jamnagar ដូចដែលបានបង្ហាញនៅក្នុងការបង្ហោះដោយ Reliance Foundation ដែលជាផ្នែកនៃអាជីវកម្មគ្រួសាររបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងក្លានោះគឺ ការប្រារព្ធពិធីមុនអាពាហ៍ពិពាហ៍ដែលមានរយៈពេលពី៣ថ្ងៃ រាប់ចាប់តាំងពីថ្ងៃសុក្រ ដល់ ថ្ងៃអាទិត្យ បានបង្ហាញប្រធានបទ ព្រឹត្តិការណ៍ និងកូដសំលៀកបំពាក់ចម្រុះ ដោយចំណុចលេចធ្លោគឺការទៅទស្សនាមជ្ឈមណ្ឌលសង្គ្រោះសត្វនៅ Jamnagar កាលពីថ្ងៃសៅរ៍។ មជ្ឈមណ្ឌលនេះជាជម្រករបស់សត្វកម្រនិងអសកម្មផ្សេងៗតំណាងឲ្យគម្រោងពិសេស ដែលដឹកនាំដោយកូនប្រុសពៅ Anant នាពេលកន្លងមក។
សូមបញ្ចាក់និងរម្លឹកដែរថា គិតមកដល់ត្រឹមថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៤ ទស្សនាវដ្ដី Forbes បានចុះបញ្ជីទ្រព្យសម្បត្តិរបស់ លោក Mukesh Ambani ចំនួន ១១៧ ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យគាត់ក្លាយជាអ្នកមានបំផុតនៅអាស៊ី និងជាមហាសេដ្ឋីទីប្រាំបួនរបស់ពិភពលោក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ពិធីជប់លៀង មុនមង្គលការកូនប្រុសពៅមហាសេដ្ឋី ឥណ្ឌា ភ្ញៀវចូលរួមសុទ្ធតែបុគ្គលល្បីលើលោក
ចុចអាន៖មហាសេដ្ឋីឥណ្ឌា ចាយប្រាក់ ៦.៣ លានដុល្លារ ជួល Rihanna សម្តែងក្នុងពិធីជប់លៀងកូនប្រុសពៅ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក