Connect with us

ព័ត៌មានអន្ដរជាតិ

លេចធ្លាយសារសំឡេងប្រជុំសម្ងាត់របស់ទ័ព អាល្លឺម៉ង និយាយពីរឿងផ្ដល់​មីស៊ីលឲ្យ អ៊ុយក្រែន

បានផុស

នៅ

អាល្លឺម៉ង់កំពុងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំមួយ បន្ទាប់ពីសារសំឡេងក្នុងសន្និសីទស្ដីអំពីការផ្ដល់ជំនួយយោធាទៅឲ្យអ៊ុយក្រែនត្រូវបានបែកធ្លាយធ្លាក់ដល់ដៃរុស្ស៊ី ខណៈលោកអធិការបតី Olaf Scholz ដែលធ្វើទស្សនកិច្ចនៅបុរីវ៉ាទីកង់កាលពីចុងសប្ដាហ៍កន្លងទៅបានចាត់ទុកការបែកខ្ញែកនេះថាជារឿងដ៏គ្រោះថ្នាក់ខ្លាំងណាស់ ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតអាមេរិក Washington Post កាលពីថ្ងៃទី៣ ខែមីនា ។

លោក Olaf Scholz

សារសំឡេងដែលមានរយៈពេល ៣៨ នាទីត្រូវបានធ្លាក់ដល់ដៃរុស្ស៊ី និងបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់និពន្ធនាយកនៃទូរទស្សន៍រដ្ឋរុស្ស៊ី RT កាលពីថ្ងៃទី១ ខែកុម្ភៈ ខណៈសន្និសីទនោះគឺផ្ដោតសំខាន់អំពីការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយទៅដល់អ៊ុយក្រែនដែលចង់បានជាយូរយារណាស់មកហើយ ។

ទន្ទឹមនោះ អ្នកនាំពាក្យអាល្លឺម៉ង់ក៏បានសារភាពប្រាប់ប្រព័ន្ធផ្សព្វផ្សាយអំពីការលេចធ្លាយសារសំឡេងនេះផងដែរ ខណៈសារព័ត៌មានអាល្លឺម៉ង់ក៏បានរាយការណ៍ដែរថា សន្និសីទនេះរៀបចំឡើងតាមអនឡាញកាលពីខែកុម្ភៈ ប៉ុន្តែមិនបានបញ្ជាក់ថា មានអ្នកមុខអ្នកការរូបណាខ្លះមានវត្តមានចូលរួម ឬអ្នកជាប់ពាក់ព័ន្ធណាខ្លះចូលលួចស្ដាប់ ឬលួចថតកិច្ចសន្ទនានេះនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយដោយសារព័ត៌មាន RT វិញបានឲ្យដឹងថា សារសំឡេងដែលបង្ហោះដោយនិពន្ធនាយក RT លោកស្រី Margarita Simonyan កាលពីថ្ងៃទី១ ខែកុម្ភៈ គឺបានមកពីកិច្ចសន្ទនារវាងមន្ត្រីទ័ពអាកាសអាល្លឺម៉ង់ចំនួន ៤ រូប រួមទាំងលោកអគ្គមេបញ្ជាការ Ingo Gerhartz ផងដែរ ។

មន្ត្រីទាំងនោះបានពិភាក្សាយ៉ាងលម្អិតអំពីប្រតិបត្តិការ និងទិសដៅការផ្គត់ផ្គង់មីស៊ីល Taurus ទៅឲ្យអ៊ុយក្រែន រួមទាំងយុទ្ធសាស្ត្របាញ់មីស៊ីលទៅលើស្ពានតំបន់គ្រីមៀ ។ មន្ត្រីទាំងនោះក៏បាននិយាយអំពីការរិះរកវិធីនិយាយបដិសេធនៃការចោទប្រកាន់អាល្លឺម៉ង់ថាចូលដៃ ក៏ដូចជាការឃុបឃិតណាមួយជាមួយអ៊ុយក្រែនលើការវាយប្រហារណាមួយ ដើម្បីបញ្ចៀសការបង្កាត់ភ្លើងសង្គ្រាមឲ្យកាន់តែឆេះរោលរាល ។

លោក Dmitry Medvedev

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានកាលពីថ្ងៃអាទិត្យថា កិច្ចសន្ទនាដែលលេចធ្លាយនេះបង្ហាញថា អាល្លឺម៉ង់កំពុងបង្កាត់ភ្លើងសង្រ្គាមជាមួយទីក្រុងមូស្គូ ហើយជម្លោះ​បែប​នេះ​អាច​នឹង​កាន់តែសន្ធោរសន្ធៅឡើង ដោយសារតែគោលបំណងញុះញង់ពីសំណាក់ថ្នាក់ដឹកនាំស៊ីវិលរបស់អាល្លឺម៉ង់ ។

គួរបញ្ជាក់ថា អាល្លឺម៉ង់គឺជាម្ចាស់ជំនួយបរទេសដ៏ធំបំផុតរបស់រដ្ឋាភិបាលទីក្រុងកៀវក្នុងភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនរយៈពេល ២ ឆ្នាំមកនេះ ទោះបីជាលោកអធិការបតី Olaf Scholz មានការស្ទាក់ស្ទើរក្នុងការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ទៅកាន់អ៊ុយក្រែន ដោយសារការព្រួយបារម្ភថា អាវុធបែបនេះអាចបង្កឲ្យមានជម្លោះដោយផ្ទាល់រវាងអាល្លឺម៉ង់ និងរុស្ស៊ីក៏ដោយ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ថៃ ជួយដឹកជនរងគ្រោះក្នុងបទល្មើសឆបោកតាមអនឡាញ ៩០០ នាក់ចេញ ពីមីយ៉ាន់ម៉ាទៅចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម