ព័ត៌មានអន្ដរជាតិ
១០០ ថ្ងៃមកនេះ រថភ្លើងល្បឿនលឿន ឥណ្ឌូណេស៊ី ដឹកអ្នកដំណើរជាង ២ លាននាក់
គិតមកត្រឹមឆ្នាំ ២០២៤ នេះ រថភ្លើងល្បឿនលឿនឥណ្ឌូណេស៊ី (HSR) ដែលរត់ពីទីក្រុងហ្សាកាតាទៅកាន់ភាគអាគ្នេយ៍ ទីក្រុងបានដុង បានបំពេញបេសកកម្មខ្លួនដឹកអ្នកដំណើរប្រមាណជាង ២ លាននាក់បានដោយជោគជ័យ ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ ។
ទិន្នន័យពីប្រភពព័ត៌មានដដែលបានឲ្យដឹងថា រថភ្លើងល្បឿនលឿន HSR បានបំពេញបេសកកម្មដឹកភ្ញៀវធ្វើដំណើរបានចំនួន ២,០០៨,៣៨៧ នាក់ដែលគិតចាប់តាំងពីពេលដំណើរការដំបូងនាថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ និងមកដល់ពេលនេះគឺមានរយៈពេល ១៣៩ ថ្ងៃហើយ ។
ចំណែកពេលបច្ចុប្បន្ន ជើងរថភ្លើងល្បឿនលឿន HSR រត់ជាប្រចាំថ្ងៃកើនពី ១៤ ដងទៅដល់ ៤០ ដងដែលមានចំនួនកៅអីអ្នកធ្វើដំណើរកើនពី ៨,៤០០ កៅអីដល់ ២៤,០០០ កៅអី ហើយចំនួនអ្នកដំណើរច្រើនបំផុតក្នុងមួយថ្ងៃមានដល់ ២១,៥៣៧ នាក់ ដែលនេះនាំឲ្យកន្លែងអង្គុយពេញៗ ហើយគិតជាភាគរយប្រមាណ ៩៩.៦ ភាគរយ ។
សម្រាប់មធ្យោយបាយធ្វើដំណើរនេះផងដែរ ត្រូវបានកំណត់ក្នុងល្បឿន ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឲ្យការធ្វើដំណើរចម្ងាយ ១៤២.៣ គីឡូម៉ែត្រពីរដ្ឋធានីហ្សាកាតា ទៅទីក្រុងបានដុង ដែលត្រូវចំណាយពេលប្រមាណ ៣ ម៉ោង មកត្រឹមប្រហែល ៤០ នាទី ។
ដោយឡែកដើម្បីបំពេញតម្រូវការអ្នកធ្វើដំណើរដ៏ច្រើនឡើងនេះ អាជ្ញាធរឥណ្ឌូណេស៊ី ក៏ដូចជាក្រុមហ៊ុនប្រតិបត្តិការបានបន្ថែមជើងរត់រថភ្លើង និងបង្កើនកាលវិភាគធ្វើដំណើរជាពិសេសផងដែរនាពេលរដូវកាលបុណ្យទាន ឬឈប់សម្រាកផ្សេងៗ ។
គួររំឭកថា រថភ្លើងល្បឿនលឿន ហ្សាកតា-បានដុង ជាគម្រោងស្នើឡើងដោយប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ ២០១៦ ដែលបានចំណាយទឹកប្រាក់ប្រមាណ ៥.៥ ពាន់លានដុល្លារ ហើយបានសាងសង់ឡើងរួមគ្នារវាងក្រុមហ៊ុនរដ្ឋឥណ្ឌូណេស៊ី និងភាគីក្រុមហ៊ុនចិន China-Railway International ដែលអាជ្ញាធរឥណ្ឌូណេស៊ីសម្រេចផ្តល់សិទ្ធិសាងសង់ដល់ភាគីចិន បន្ទាប់ពីមានការដាក់ប្រកួតប្រជែងគ្នារវាងភាគីចិន និងជប៉ុន ហើយរថភ្លើងល្បឿនលឿន HSR នេះជាប្រភេទមធ្យោបាយធ្វើដំណើរល្បឿនលឿនមុនគេបង្អស់នៅក្នុងឥណ្ឌូណេស៊ី ៕
ដោយ៖ មាន រតនា
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៩ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤