ព័ត៌មានអន្ដរជាតិ
ហៃទី ប្រកាសអាសន្ន ខណៈប្រទេសកំពុងវឹកវរខ្លាំង
តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃចន្ទទី៤ខែមីនា, ហៃទី បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល៣ថ្ងៃ ព្រមទាំងដាក់បម្រាមគោចរពេលយប់នៅក្នុងនិងជុំវិញរដ្ឋធានីផងដែរ ដោយសារតែអ្នកទោសហែកគុកចំនួន២កន្លែង។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ពន្ធនាគារចំនួនពីរ ដែលមួយស្ថិតនៅក្នុងរដ្ឋធានី Port-au-Prince និងមួយទៀតស្ថិតក្នុងទីក្រុង Croix des Bouquets នៅក្បែរនោះ ត្រូវបានក្រុមបងធំសម្រុកចូលវាយប្រហារកាលពីចុងសប្តាហ៍កន្លងទៅ ដែលនាំឲ្យមានការកាប់សម្លាប់មនុស្ស១២នាក់ និងដោះលែងអ្នកទោសប្រហែល៤០០០នាក់។
ដោយឡែក យោងតាម BBC, ក្នុងចំណោមអ្នកជាប់ឃុំទីនោះ ក៏មានសមាជិកក្រុមបងធំដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធការធ្វើឃាតប្រធានាធិបតី Jovenel Moïse កាលពីឆ្នាំ២០២១ដែរ។

អំពើហិង្សានេះកើតឡើងខណៈមេក្រុមបងធំដែលគ្រប់គ្រងសឹងតែ៨០%នៃរដ្ឋធានីនិយាយថា ពួកគេចង់ឲ្យលោកនាយករដ្ឋមន្ត្រី Ariel Henry លាលែងពីតំណែង។
ប៉ុន្មានឆ្នាំចុងក្រោយ អំពើហិង្សានៅប្រទេសហៃទី កាន់តែធ្ងន់ធ្ងរឡើងៗ ហើយអំពើហិង្សានេះ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅពេលនាយករដ្ឋមន្ត្រី Henry ធ្វើដំណើរទៅកាន់ទីក្រុងណៃរ៉ូប៊ី ដើម្បីពិភាក្សាអំពីការបញ្ជូនកងកម្លាំងសន្តិសុខពហុជាតិសាសន៍ដឹកនាំដោយកេនយ៉ា ទៅកាន់ប្រទេសហៃទី។

ចាប់តាំងពីលោកប្រធានាធិបតី Moise ត្រូវគេធ្វើឃាត, មកទល់ពេលបច្ចុប្បន្ន ប្រទេសហៃទី មិនទាន់រកអ្នកជំនួសតំណែងគាត់បានឡើយ រីឯការបោះឆ្នោត ក៏មិនបានធ្វើឡើងដែរតាំងពីឆ្នាំ២០១៦មក។
នៅក្រោមកិច្ចព្រមព្រៀងនយោបាយមួយ ការបោះឆ្នោតនឹងត្រូវរៀបចំឡើង ហើយលោក Henry នឹងត្រូវចុះចេញនៅថ្ងៃទី៧ខែកុម្ភៈ ប៉ុន្តែរឿងនោះមិនបានកើតឡើងទេ។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ, មនុស្សជាង៨៤០០នាក់ បានក្លាយជាជនរងគ្រោះនៃអំពើហិង្សារបស់ក្រុមបងធំកាលពីឆ្នាំមុនដូចជាការសម្លាប់និងចាប់ពង្រត់ជាដើម ពោលគឺច្រើនជាងឆ្នាំ២០២២ ដល់ទៅទ្វេដងឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ