ព័ត៌មានអន្ដរជាតិ
មនុស្សរាប់រយនាក់ទៅផ្នូរមេបក្សប្រឆាំង រុស្ស៊ី មិនខ្លាចការព្រមានចាប់ខ្លួន
មនុស្សរាប់រយនាក់បាននាំគ្នាទៅកាន់ផ្នូររបស់លោក Alexey Navalny អតីតមេបក្សប្រឆាំងរុស្ស៊ី និងដាក់ផ្កានៅទីបញ្ចុះសពតំបន់ Borisovsky ក្នុងទីក្រុងមូស្គូ បើទោះបីជាមានការគំរាមចាប់ខ្លូនក៏ដោយ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN នៅថ្ងៃទី៤ ខែមីនានេះ ។

ទោះជាយ៉ាងណា អ្នកកាន់ទុក្ខរាប់ពាន់នាក់បានប្រឆាំងនឹងការគំរាមចាប់ខ្លួននេះ និងបានប្រមូលផ្តុំគ្នាសម្រាប់ពិធីបុណ្យសពរបស់លោក Navalny តាំងតែពីថ្ងៃសុក្រ ពោល ២ សប្តាហ៍ បន្ទាប់ពីគាត់បានទទួលមរណភាពក្នុងអាយុ ៤៧ ឆ្នាំ ។
ចាប់តាំងពីថ្ងៃបុណ្យសពរបស់លោក Navalny មក យ៉ាងហោចណាស់មានមនុស្ស ១០៣ នាក់ត្រូវបានចាប់ឃុំខ្លួននៅទូទាំងទីក្រុងចំនួន ២០ ក្នុងប្រទេសរុស្ស៊ី ស្របពេលដែលក៏មានការយាមកាមយ៉ាងតឹងរ៉ឹងផងដែរនៅកន្លែងបញ្ចុះសព ដែលធ្វើឲ្យអ្នកខ្លះបានលាក់ផ្កានៅក្រោមអាវធំរបស់ពួកគេដោយខ្លាចមានការចាប់ខ្លួននៅតាមផ្លូវ ។

បើទោះបីមានការគំរាមកំហែងពីការចាប់ខ្លួនក៏ដោយ ក៏មិនបានបញ្ឈប់មនុស្សមិនឲ្យមកដើម្បីនិយាយពាក្យលាទៅកាន់លោក Navalny បាននោះទេ ហើយអ្នកខ្លះទៀតបានស្រែកពាក្យស្លោកប្រឆាំងលោក ពូទីន ថែមទៀតផង ។
សូមរំលឹកថា លោក Navalny បានត្រលប់ទៅប្រទេសរុស្ស៊ីវិញនៅឆ្នាំ ២០២១ បន្ទាប់ពីចំណាយពេលជាច្រើនខែដើម្បីព្យាបាលនៅប្រទេសអាល្លឺម៉ង់ ដោយសារការបំពុល ។ ទោះយ៉ាងណា លោកត្រូវបានចាប់ខ្លួនភ្លាមៗនៅពេលមកដល់រុស្ស៊ីវិញ ហើយបានចំណាយពេលអស់មួយជីវិតនៅក្នុងការឃុំខ្លួនដោយការចោទប្រកាន់ពាក់ព័ន្ធនឹងនយោបាយ ខណៈការស្លាប់របស់អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបានបង្កឲ្យមានការថ្កោលទោសពីមេដឹកនាំពិភពលោក ៕

អត្ថបទ ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត