Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានីយ៍អវកាសអន្តរជាតិបញ្ជូនទាំងអ្នកជំនាញ អាមេរិក និងរុស្ស៊ី ទៅទីលំហ

បានផុស

នៅ

ស្ថានីយ៍​អវកាស​អន្តរជាតិ​ (ISS) ​ថ្មី​ៗ​នេះ​បាន​​បាញ់​បញ្ជូន​​​យាន​កាំ​ជ្រួច​ Space X មួយ​​គ្រឿង​​​ដែល​ផ្ទុក​អវកាសយានិក ​​​​៤​ នាក់ រួម​មាន​សញ្ជាតិ​អាមេរិក​ ៣ ​នាក់ និង​រុស្ស៊ី​ម្នាក់​ចេញ​ពី​​មជ្ឈមណ្ឌល​លំហ​អវកាស​ Kennedy រដ្ឋ​ Florida សហរដ្ឋអាមេរិក​​ឆ្ពោះ​ទៅ​កាន់​ទី​​តាំង​​ស្ថានីយ៍​របស់​ ISS ​​ដែល​ស្ថិត​ក្នុង​​គន្លង​ទី​​លំហ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​​ព័ត៌មានពី BBC ​បាន​​ឲ្យ​ដឹង​ថា អវកាស​យានិក​ទាំង ៤ ​រូបនឹង​បំពេញ​បេសកកម្ម​របស់​ខ្លួន​លើ​លំហ​រយៈ​ពេល ​៦​ ខែ ហើយ​ក្នុង​កិច្ច​ការ​ស្រាវជា្រវ​​ពិសោធ​លើ​លំហ​អវកាស​នេះ​ គឺមិនមានជាប់​ពាក់​ព័ន្ធ​​នឹងនិន្នាការ​នយោបាយនោះឡើយ ពោល​គឺ​ទាំង​អាមេរិក​ និង​រុស្ស៊ី​សហ​ការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​កិច្ច​ការ​​រួម​ ។

សម្រាប់​​អ្នក​អវកាស​ទាំង​​ ៤ ​រូប​បាន​ហោះ​ចេញ​ពី​ផែន​ដីនា​វេលា​ម៉ោង ​១០ និង ៥៣ ​​នាទី​ព្រឹក​ថ្ងៃ​ចន្ទ​ដោយ​ជោគ​ជ័យ​​នៅ​​លើក​ទី​ ២ ពោល​គឺ​នៅ​ក្រោយ​ពី​ការ​បាញ់​បង្ហោះ​យាន​នៅ​​លើក​ទី​មួយ​ មិន​អាច​ដំណើរ​ការ​បាន ​ដោយ​សារ​ខ្យល់​បក់​​ខ្លាំង​ ។

អ្នក​អវកាស​ទាំង​ ៤ ​នាក់​រួម​មាន​លោក Matthew Dominick ជា​ប្រធាន​ក្រុម​ដឹក​នាំ​បេសកកម្ម ជា​មួយ​អវកាសយានិក​អាមេរិក​​ ២ រូប​ទៀត​គឺ Michael Barratt ជា​វេជ្ជបណ្ឌិត​​​ប្រចាំ​ការ​ព្យាបាល និង Jeanette Epps ​​ក៏​ដូច​ជា​​អ្នក​អវកាស​រុស្ស៊ី​ Alexander Grebenkin ។ សម្រាប់​អវកាសយានិក​ទាំង​ ៣ ​រូប​ គឺជា​បទ​ពិសោធ​លើក​ទី ​១ ហើយទៅ​ទី​អវកាស លើក​លែង​តែ​​លោក Michael Barratt ជា​វេជ្ជបណ្ឌិត​​​ ជា​បទ​ពិសោធ​លើក​ទី​ ៣ ​របស់​លោក​ទៅ​ទី​លំហ ។​​

ដោយ​ឡែក​សម្រាប់​បេសកកម្ម​​ខាង​លើ​នេះ អ្នក​អវកាស​ទាំង ​៤ នឹង​បំពេញ​ការងារ​ស្រាវជ្រាវ​ពិសោធ​រួម​មាន ការ​បណ្តុះ​កោសិកា​​ចម្លង​សប្បនិម្មិត​​របស់​មនុស្ស​ដើម្បី​សិក្សា​ពី​​ជំងឺ​​ ឬ​ភាព​ប្រក្រតី​ណា​មួយ​នៃ​រាង​កាយ​ដែល​មិន​ដំណើរ​ការ​នៅ​ក្នុង​បរិស្ថាន​ដែល​មាន​ទំនាញ​​ផែន​ដី​តិច​តួច​ ។

គួរ​រំឭក​ដែរ​ថា ស្ថានីយ៍​អវកាស​អន្តរជាតិ​ ISS ជា​ស្ថានីយ៍​ទី​តាំង​លើ​លំហ​ដែល​ជា​កិច្ច​​សហប្រត្តិការ​​រួម​ជា​​អន្តរជាតិ​​​​​នៃ​រដ្ឋាភិបាល​ប្រទេស​ធំ​ៗ​នៅ​លើ​ពិភព​លោក ។ ស្ថានីយ៍​​អន្តរជាតិ​នេះគ្រប់​គ្រង​ និង​ថែរក្សា​ដោយ​ទី​ភ្នាក់​ងារ​អវកាស​នៃ​បណ្តា​ប្រទេស​រួម​មាន​សហរដ្ឋអាមេរិក រុស្ស៊ី ជប៉ុន កាណាដា និងបណ្តា​ប្រទេស​អឺរ៉ុប​​មួយ​ចំនួន​ផងដែរ ៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម