Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹង ចំនួនពលករ វៀតណាម ត្រៀមចំណាកស្រុកទៅធ្វើការនៅបរទេស​ក្នុងឆ្នាំ ២០២៤ នេះ

បានផុស

នៅ

ដើម្បីជួយបង្កើន ក៏ដូចជាជំរុញទៅដល់សេដ្ឋកិច្ច វៀតណាមក្នុងឆ្នាំ ២០២៤ នេះបានដាក់ទិសដៅបញ្ជូនពលករស្របច្បាប់ប្រមាណ ១២៥,០០០ នាក់ឲ្យចំណាកស្រុកទៅធ្វើការនៅប្រទេសដែលមានទីផ្សារក្រាក់ៗដូចជា ជប៉ុន តៃវ៉ាន់ និងកូរ៉េខាងត្បូង ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី៤ ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Nguyen Nhu Tuan អនុប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង ក្រោមក្រសួងការងារ យោធិនពិការ និងសង្គមកិច្ចបានឲ្យដឹងថា ពលករប្រមាណ ៦៣,០០០ នាក់នឹងហោះទៅធ្វើការនៅជប៉ុន ខណៈ ៤៨,០០០ នាក់ទៅកោះតៃវ៉ាន់ និង ៨,៥០០ ទៅកូរ៉េខាងត្បូង ដែលសុទ្ធសឹងតែជាប្រទេសមានប្រាក់ខែខ្ពស់ៗ ។

លោកអនុប្រធានបញ្ជាក់បន្ថែមថា ការបញ្ជូនពលករទៅធ្វើការក្រៅប្រទេស មិនមែនត្រឹមតែជាការបង្កើតការងារ និងជួយរកប្រាក់ចំណូលទៅដល់កម្មករ ក៏ដូចជាកាត់បន្ថយភាពក្រីក្រដល់ពលរដ្ឋវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែនេះថែមទាំងជាផ្លូវបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសនាពេលអនាគតផងដែរ ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ វៀតណាមបានបញ្ចេញពលករស្របច្បាប់ទៅធ្វើការនៅក្រៅប្រទេសប្រមាណជា ១៥៩,០០០ នាក់ ពោលសម្រេចបានតាមផែនការប្រចាំឆ្នាំរហូតដល់ ១៣៣.៣ ភាគរយ ហើយនេះក៏​ជា​ចំនួន​ពលករ​វៀតណាម​ដែលចំណាកស្រុកទៅ​ធ្វើ​ការ​នៅ​បរទេស​ច្រើន​ជាង​គេបំផុតមិនធ្លាប់មាន​ក្នុង​រយៈ​ពេល​ជាង ​១០ ​ឆ្នាំកន្លងមកនេះ ។

ចំណែកទីផ្សារក្រាក់ៗដែលបន្តទទួលយកពលករចំណាកស្រុកវៀតណាមក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះរួមមាន ជប៉ុនទទួលយកជាង ៨០,០០០ នាក់ ស្របពេលដែលតៃវ៉ាន់មានជាង ៥៨,០០០ នាក់ និងកូរ៉េខាងត្បូង ១១,000 នាក់ ខណៈបច្ចុប្បន្ន​វៀតណាមមាន​ពលករចំណាកស្រុក​ប្រមាណ​ ៦៥០,០០០ ​នាក់​ស្ថិតក្នុងប្រទេស ​និងដែនដីចំនួន ៤០ នៅលើពិភពលោក​ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ប៉ូលិស ក្រុងហូជីមិញ ចាប់ក្រុមជួញដូរអាវុធខុសច្បាប់ រត់ពន្ធពី ថៃ និងកម្ពុជា មកលក់បន្តនៅ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

សម្ដេចធិបតី៖ លោក សម រង្ស៊ី ស្រេកឃ្លានតំណែងនាយករដ្ឋមន្ត្រីណាស់ តែមិនបានធ្វើ ក៏តាំងខ្លួនជានាយករដ្ឋមន្ត្រីតែម្ដង

ព័ត៌មានជាតិ៤៤ នាទីutes មុន

អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​បេតុង​លូប្រាំ ឆ្លង​កាត់​ប្រឡាយ​ភូមិ​ម័ល​ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ កុម្ភៈ ដល់ថ្ងៃទី៣០ ខែមេសា

សន្តិសុខសង្គម៥៣ នាទីutes មុន

ករណីជនជាតិចិនផ្ទុះអាវុធ នៅអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចឃាត់បានជនសង្ស័យ២នាក់ អាវុធAK២ដើម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​JD Vance​៖ អឺរ៉ុបនិង​ណាតូ​នៅតែសំខាន់​សម្រាប់​អាមេរិក​​

លោក ប្រាក់ សុវណ្ណារ៉ា
កីឡា២ ម៉ោង មុន

ស្វាយ​រៀង​​បើក​វគ្គ​បណ្តុះ​បណ្តាល​២លើក ​ត្រៀមពាន​ស្វាយរៀង​ខាប់​ លើក​ទី​៧

Sokha Hotels

ព័ត៌មានពេញនិយម