Connect with us

ព័ត៌មានអន្ដរជាតិ

បុរសអាមេរិកវ័យ ៧០ ឆ្នាំ បង្កើតកំណត់ត្រាពិភពលោកដោយការបរិភោគប៊ឺហ្គឺច្រើនបំផុតលើលោក

បានផុស

នៅ

កាលពីថ្ងៃទី0៣ ខែមីនា ទីភ្នាក់ងារសារព័ត៌មាន The Guardian បានរាយការណ៍ថា លោក Donald Gorskke ជាបុរសជនជាតិអាមេរិក រស់នៅក្នុងរដ្ឋ Wisconsin មានអាយុ ៧០ ឆ្នាំបានពង្រីកកំណត់ត្រា ក្នុងនាមជាអ្នកញ៉ាំ Big Mac ដែលជាមុខម្ហូបហាំប៊ឺហ្គឺដ៏ល្បីល្បាញនៅ McDonald’s ច្រើនជាងគេនៅលើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីឆ្នាំមុន គាត់បានញ៉ាំ Big Mac ចំនួន ៧២៨ ដុំ ដែលនាំមកនូវកំណត់ត្រានៃចំនួនប៊ឺហ្គឺដែលគាត់បានញ៉ាំដល់ទៅ ៣៤,១២៨។ គាត់បានញ៉ាំ Big Mac ដំបូងនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ១៩៧២ រហូតមានគំនិតមួយថា នឹងញ៉ាំវាអស់មួយជីវិត មុនពេលបោះប្រអប់ចូលទៅក្នុងខាងក្រោយឡាន ហើយចាប់ផ្តើមរាប់ចំនួនហាំប៊ឺហ្គឺដែលគាត់បានញ៉ាំហាំប៊ឺហ្គឺដ៏ល្បីល្បាញនេះ។

គាត់បានកាន់សៀវភៅកំណត់ត្រាហ្គីណេសតាំងពីឆ្នាំ ១៩៩៩ ដំបូងឡើយគាត់បានព្យាយាមចៀសវាងការផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយ ព្រោះធ្វើការជាអ្នកយាមគុកនិងខ្លាចអ្នកទោសមើលងាយគាត់ ប្រសិនបើពួកគេដឹងការពិត។ យ៉ាង​ណា​មិញ មិត្ត​រួម​ការងារ​របស់​លោក Donald មាន​ការ​គាំទ្រ​ខ្លាំង ហើយ​ពេល​ខ្លះ​បាន​ទិញ Big Mac ឲ្យ​លោក​ហូបដូចហូបបាយថែមទៀតផង។

កាលពីមុន គាត់បានបើកឡានទៅ McDonald’s ជារៀងរាល់ថ្ងៃ ប៉ុន្តែបន្ទាប់ពីគាត់ចូលនិវត្តន៍ គាត់ទៅពីរដងក្នុងមួយសប្តាហ៍ ហើយបានទិញច្រើនហួសប្រមាណ។ ក្រៅពី Big Mac គាត់មិនបានញ៉ាំអាហារផ្សេងទេ ហើយញ៉ាំអ្វីដែលស្រាលៗនៅពេលល្ងាច ដូចជាការ៉េម ផ្លែឈើ និងដំឡូងបារាំងតែប៉ុណ្ណោះ។

លោក Donald Gorskke បាននិយាយថា ទោះបីជាគាត់ញ៉ាំហាំប៊ឺហ្គឺ ៣៤,០០០ ដុំ ក៏ដោយ ក៏គាត់មិនដែលមានបញ្ហាសុខភាព ហើយគាត់ដើរ ១០ គីឡូម៉ែត្រជារៀងរាល់ថ្ងៃ។ លោក Donald បាន​លាតត្រដាង​ដូច្នេះថា ទោះបីជាគាត់ញ៉ាំអស់រយៈពេល៥២ ឆ្នាំ ក៏គាត់មិនដែលធុញទ្រាន់ដែរ។ មនុស្សជាច្រើនដែលធ្លាប់ឃើញគាត់ញ៉ាំ Big Mac និយាយដូចៗគ្នាថា គាត់តែងតែមើលទៅសប្បាយរីករាយដូចដែលគាត់បានញ៉ាំ Big Mac លើដំបូងរបស់គាត់យ៉ាងដូច្នោះដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឥទ្ធិពលនៃការផាត់មុខ ប្រែក្លាយគូស្នេហ៍តារាកំប្លែងចិន មកមនុស្សផ្សេងគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម