Connect with us

ព័ត៌មានអន្ដរជាតិ

វិស័យទេសចរណ៍ជួយឲ្យ ថៃ មានការងារធ្វើកាន់តែច្រើន

បានផុស

នៅ

ទីភ្នាក់ងារផែនការជាតិថៃបាននិយាយកាលពីថ្ងៃចន្ទថា សន្ទុះនៃភាពមានការងារធ្វើនៅក្នុងប្រទេសថៃបានហក់ឡើង ១.៧ ភាគរយនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំមុន ដោយសារតែការកើនឡើងនៃវិស័យទេសចរណ៍ប្រមាណ ១.៣ ភាគរយ បើធៀបនឹងឆ្នាំមុន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី៤​ ខែកុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការងារនៅក្នុងវិស័យសណ្ឋាគារ និងភោជនីយដ្ឋានបានកើនឡើង ៨ ភាគរយនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ ហើយនោះក៏ដោយសារតែចំនួនអ្នកទេសចរកើនឡើងជាគំហុក ។

ទីភ្នាក់ងារផែនការជាតិបាននិយាយទៀតថា នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ ប្រទេសថៃមានកម្លាំងពលកម្មចំនួន ៤០.៧ លាននាក់ កើនឡើងពី ៤០.៥ លាននាក់នៅក្នុងត្រីមាសមុន ដែលធ្វើឲ្យអត្រាគ្មានការងារធ្វើធ្លាក់ចុះមកត្រឹម ០.៨១ ភាគរយក្នុងអំឡុងខែតុលាដល់ខែធ្នូ ធៀបនឹង ០.០៩៩ ភាគរយក្នុងរយៈពេល ៣ ខែមុន ។

ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនមានន័យថា ភាពអត់ការងារធ្វើនៅប្រទេសថៃមានលក្ខណៈរួមតូចនោះឡើយ ជាក់ស្ដែងមនុស្សចំនួននៅតែដើរទាត់ខ្យល់ ប៉ុន្តែអ្នកវិភាគមើលឃើញថា តួលេខនេះមិនប៉ះពាល់ទៅដល់សេដ្ឋកិច្ចក្រៅផ្លូវការរបស់ប្រទេសនោះទេ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម