ព័ត៌មានអន្ដរជាតិ
បារាំង ក្លាយជាប្រទេសដំបូងគេលើលោក ដាក់បញ្ចូលសិទ្ធិរំលូតកូន ក្នុងរដ្ឋធម្មនុញ្ញ
បារាំង បានក្លាយជាប្រទេសដំបូងគេលើពិភពលោក ដែលដាក់បញ្ចូលសិទ្ធិរំលូតកូនពេញលេញទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

តាមការចុះផ្សាយរបស់ AFP, សមាជិកសភាបារាំង បានបោះឆ្នោតនៅក្នុងសម័យប្រជុំរួមនៃសភាទាំងពីរ កាលពីថ្ងៃចន្ទទី៤ខែមីនា ដើម្បីអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញជាមួយសំឡេងគាំទ្រ ៧៨០ ទល់នឹង៧២។
ក្រោយការបោះឆ្នោត លោកប្រធានាធិបតី Emmanuel Macron បានបង្ហោះ Twitter ថា សូមអបអរសាទរជាមួយគ្នា នូវការដាក់បញ្ចូលសេរីភាពថ្មីមួយ ដែលត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញលើកដំបូងជាប្រវត្តិសាស្ត្រ។ ស្របពេលជាមួយគ្នានោះដែរ លោក Macron បានហៅការបោះឆ្នោតនេះថាជា “មោទកភាពរបស់បារាំង” និង “សារជាសកល”។

លើសពីនេះ ប៉ម Eiffel ក្នុងទីក្រុងប៉ារីស ក៏ត្រូវបានបំភ្លឺភ្លើងក្នុងពិធីអបអរសាទរផងដែរ ជាមួយនឹងសារថា “រាងកាយខ្ញុំ ជម្រើសខ្ញុំ”។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមប្រឆាំងការរំលូតកូន បានរិះគន់ខ្លាំងណាស់ ចំពោះការដាក់បញ្ចូលសិទ្ធិរំលូតកូនយ៉ាងច្បាស់ ទៅក្នុងរដ្ឋធម្មនុញ្ញបារាំង ជាពិសេសវិមានវ៉ាទីកង់ តែម្តង។

បើងាកទៅមើលសហរដ្ឋអាមេរិកឯណោះវិញ សិទ្ធិរំលូតកូនត្រូវបានទទួលស្គាល់យ៉ាងស្របច្បាប់ថា ទទួលបានការពារដោយរដ្ឋធម្មនុញ្ញអស់រយៈពេល៥០ឆ្នាំ ក្រោមសេចក្តីសម្រេច Roe v. Wade ជាប្រវត្តិសាស្រ្ត ប៉ុន្តែមកដល់ខែមិថុនាឆ្នាំ២០២២ តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានលុបចោលសេចក្តីសម្រេចនោះវិញ ដោយទុកឲ្យសភាក្នុងរដ្ឋនីមួយៗដាក់កំហិតលើការបញ្ចប់ភាពមានផ្ទៃពោះរៀងៗខ្លួន។ ជាលទ្ធផល រដ្ឋជាង២០របស់សហរដ្ឋអាមេរិក បានហាមឃាត់ការរំលូតកូន។
ចំណែកនៅបារាំង ការរំលូតកូនគឺជារឿងស្របច្បាប់ចាប់តាំងពីឆ្នាំ១៩៧៤មក ពោលគឺអនុញ្ញាតឲ្យបញ្ចប់ភាពមានផ្ទៃពោះក្នុងរយៈពេល១៤សប្តាហ៍នៃការមានគភ៌ ហើយតាមការស្ទង់មតិបានបង្ហាញថា ៨០% នៃជនជាតិបារាំងពេញវ័យ បានគាំទ្រការកែប្រែរដ្ឋធម្មនុញ្ញនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្មេងស្រី ១៣ ឆ្នាំនៅអាមេរិក ត្រូវបង្ខំចិត្តសម្រាលកូន ដោយសារច្បាប់ហាមរំលូត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី