Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ជួបព្យុះរដូវប្រាំង បណ្តាលឲ្យអាកាសធាតុ ក្តៅហែង

បានផុស

នៅ

នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានកាលពីថ្ងៃចន្ទទី៤ខែមីនាថា ប៉ុន្មានថ្ងៃខាងមុខនេះ ព្យុះរដូវប្រាំង នឹងចាប់ផ្តើមវាយប្រហារភាគឦសាន កណ្តាល ខាងកើតនិងខាងត្បូងប្រទេសថៃ ហើយបណ្តាលឲ្យអាកាសធាតុឡើងក្តៅ សីតុណ្ហភាពហក់ដល់ពី៣៨ទៅជាង៤០អង្សាសេឯណោះ។

(រូបថត៖ Hurriyet Daily News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Bangkok Post, ប្រព័ន្ធសម្ពាធទាប បានធ្វើដំណើរទៅកាន់ប៉ែកខាងលើប្រទេសថៃ នាំមកជាមួយខ្យល់ខ្លាំង ដែលនឹងជះឥទ្ធិពលដល់ថ្ងៃព្រហស្បតិ៍ទី៧ខែ​មីនា។

លើសពីនេះនាយកដ្ឋានឧតុនិយម ប្រកាសថា ឈូងសមុទ្រថៃ និងសមុទ្រ Andaman ក៏នឹងមានទឹករលកខ្ពស់ៗ ចន្លោះពី១ម៉ែត្រដល់២ម៉ែត្រផងដែរ។

(រូបថត៖ Xinhua)

ដោយឡែក រូបភាពផ្កាយរណបនិងទិន្នន័យពីទីភ្នាក់ងារបច្ចេកវិទ្យាព័ត៌មានវិទ្យានិងអវកាស (Gistda) បានបង្ហាញថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃចន្ទ ខេត្តចំនួន៥ មានកំហាប់ភាគល្អិត PM2.5 ឈានដល់កម្រិតខ្ពស់បំផុត ពោលគឺលើសពីកម្រិតសុវត្ថិភាព ៣៧.៦មីក្រូក្រាមក្នុងមួយម៉ែត្រគូបដែលកំណត់ដោយរដ្ឋាភិបាល។

Nakhon Phanom គឺជាខេត្តដែលមានខ្យល់ពុលខ្លាំងជាងគេ ដោយ PM2.5 បានឡើងដល់ ៨២.៨ មីក្រូក្រាមក្នុងមួយម៉ែត្រគូប បន្ទាប់មកគឺ Mukdahan មាន ៨២.៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូប, Kalasin ៧៦.៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូប, Phayao ៧៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូប និង Roi Et ៧៥.៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

(រូបថត៖ Xinhua)

សូមរម្លឹកឡើងវិញបន្តិច កាលពីចុងសប្តាហ៍កន្លងទៅ អ្នកជំនាញបរិស្ថានសមុទ្រ លោក Thon Thamrongnawasawat បានព្រមានថា ឆ្នាំនេះ ប្រទេសថៃ ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ នឹងជួបប្រទះអាកាសធាតុក្តៅខ្លាំងបំផុតមិនធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្ត ដោយសារបាតុភូត El Nino។

តាមការព្យាករ ពេលកម្តៅឡើងដល់កម្រិតកំពូល សីតុណ្ហភាពនៅប្រទេសខ្លះនៃតំបន់អាស៊ីអាគ្នេយ៍ អាចមានចន្លោះពី៤០ទៅ៥០អង្សាសេ ជាពិសេសប្រទេសថៃតែម្តង ដែលសីតុណ្ហភាពអាចឡើងដល់ជាង៥០អង្សាសេឯណោះ រីឯកម្ពុជា អាចមានចន្លោះពី ជាង៣០ទៅជាង៤០អង្សាសេ។

លោក Thon Thamrongnawasawat (រូបថត៖ Travel Weekly)

គេដឹងច្បាស់ថា El Nino គឺត្រូវបានបង្កឡើងដោយការកើនឡើងនៃសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ដែលនាំទៅដល់ដំណាក់កាលនៃការឡើងកម្តៅផែនដី។

បាតុភូតធម្មជាតិនេះ តែងតែកើតឡើងរៀងរាល់២ទៅ៧ឆ្នាំម្តង ហើយទាញបន្ថយកម្រិតភ្លៀងធ្លាក់នៅតំបន់អាស៊ីអាគ្នេយ៍ និងភាគខាងត្បូងប្រទេសអូស្ត្រាលី។ ផលប៉ះពាល់របស់វាត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរគួរសម ពោលគឺវាចោទជាបញ្ហាដល់វិស័យកសិកម្ម ការនាំចេញ និងទេសចរណ៍ ព្រមទាំងវិស័យផ្សេងៗទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រៀមខ្លួន! ឆ្នាំនេះអាកាសធាតុនៅ អាស៊ីអាគ្នេយ៍ នឹងក្តៅបំផុត ជាប្រវត្តិសាស្រ្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម