ព័ត៌មានអន្ដរជាតិ
EU ប្រាប់ឲ្យអ៊ុយក្រែន ចាយលុយទិញអាវុធ កុំរំពឹងបានទទេៗ ពេក
លោក Thierry Breton ស្នងការ សហភាពអឺរ៉ុប (EU) ផ្នែកទីផ្សារផ្ទៃក្នុង បានប្រាប់ទូរទស្សន៍ France Info កាលពីថ្ងៃចន្ទទី៤ខែមីនាថា អ៊ុយក្រែន ត្រូវចាយលុយទិញអាវុធ កុំរំពឹងទទួលបានគ្រាប់កាំភ្លើងធំចំនួន១លានដោយឥតគិតថ្លៃឲ្យសោះ ហើយគាត់ ក៏បានចោទលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ជាមនុស្សយល់ខុសផងដែរ ក្រោយបន្ទោសប្លុកនេះថា មិនបានធ្វើតាមសន្យារបស់ខ្លួន។

កាលពីសប្តាហ៍មុន លោក ហ្សេលេនស្គី ត្អូញត្អែរថា EU ប្រហែលមិនអាចសម្រេចបានគោលដៅបញ្ជូនគ្រាប់កាំភ្លើងធំចំនួន ៥២០០០០គ្រាប់ ដល់ទីក្រុងកៀវ ត្រឹមខែមីនា ដូចការរំពឹងទុកបាននោះទេ។ ក្នុងចំណោមគ្រាប់រាប់លានដែល EU សន្យាជួយ៥០% គឺបានមកតែ៣០%ប៉ុណ្ណោះ។
នៅពេលសួរអំពីសម្តីរបស់លោក ហ្សេលេនស្គី, លោក Breton បានច្រានចោលការអត្ថាធិប្បាយរបស់ប្រធានាធិនាធិបតីអ៊ុយក្រែនថាជា “រឿងមិនពិត”។ តួរលេខដែលលើកឡើងដោយលោក ហ្សេលេនស្គី គឺមិនស៊ីគ្នានឹងធាតុពិតទាល់តែសោះ។
លោក Breton ប្រាប់ទៅ France Info អំពីពាក្យសន្យារបស់ទីក្រុងព្រុចសែល កាលពីឆ្នាំមុនថា “ខ្ញុំនិយាយថា ផ្តល់ មិនមែនចែកជូនដោយឥតគិតថ្លៃទេ។ ប្លុកនេះរំពឹងថា អ៊ុយក្រែននឹងចំណាយប្រាក់យ៉ាងហោចណាស់ក៏មួយផ្នែកដែរ សម្រាប់ការផ្គត់ផ្គង់ទាំងនោះ”។

លោកស្នងការពន្យល់ថា ផែនការរបស់ EU បានគិតគូរដល់បីដំណាក់កាលធំៗសម្រាប់ទីក្រុងកៀវ ដើម្បីទទួលបានគ្រាប់កាំភ្លើង។ ទីមួយគឺពាក់ព័ន្ធនឹងការបរិច្ចាគ ហើយ EU បានផ្តល់៣០០០០០គ្រាប់ឲ្យអ៊ុយក្រែនដោយមិនគិតថ្លៃរួចទៅហើយ ខណៈត្រឹមខែមីនា តួលេខនេះនឹងលោតដល់ ៥៥០០០០គ្រាប់។
ទីពីរ ទីក្រុងកៀវ បានទិញ៣៥០០០០គ្រាប់រួចហើយពីក្រុមហ៊ុនផលិត ចាប់តាំងពីជាប់ពាក្យសន្យាមក ហើយរួមជាមួយការបរិច្ចាគរបស់ EU, ការទិញទាំងនេះនឹងនាំឲ្យអ៊ុយក្រែនទទួលបានគ្រាប់សរុប៩០០០០០ ត្រឹមចុងខែមីនា។ ប្រសិនបើអ៊ុយក្រែន នៅតែចង់បានច្រើនទៀត ទីក្រុងកៀវ អាចបន្តទិញដោយផ្ទាល់ពីឧស្សាហកម្មរបស់ EU បាន។ លោកបន្ថែមថា EU បាននិងកំពុងផ្តល់ជំនួយហិរញ្ញវត្ថុដល់រដ្ឋាភិបាលអ៊ុយក្រែនជាទឹកប្រាក់ ១.៦៣ពាន់លានដុល្លារ ក្នុងមួយខែ ដែលនេះមានន័យថា អ៊ុយក្រែន មានលទ្ធភាពទិញគ្រាប់ដោយខ្លួនឯងបាន។

ទីបី ផែនការនេះរួមមានការបរិច្ចាគទ្វេភាគីដោយរដ្ឋជាសមាជិក EU នីមួយៗ គ្រាន់តែមិនផ្សព្វផ្សាយជាសាធារណៈប៉ុណ្ណោះ។
សូមបញ្ជាក់ជាថ្មី ទីក្រុងកៀវបានចោទប្រកាន់ម្ចាស់ជំនួយលោកខាងលិចម្តងហើយម្តងទៀតថា មិនបានផ្តល់គ្រឿងសឹកដល់ខ្លួនគ្រប់គ្រាន់។ តួយ៉ាង កាលពីចុងខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustem Umerov និយាយថា ពាក់កណ្តាលនៃអាវុធ និងគ្រាប់រំសេវដែលសន្យាដោយលោកខាងលិច គឺបានមកដល់យឺតពេល៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង