ព័ត៌មានអន្ដរជាតិ
លោកយាយវៀតណាមអាយុ១១៩ឆ្នាំ ត្រៀមបំបែកឯតទគ្គកម្មអាយុវែងជាងគេលើលោក
នៅអាយុ ១៩៩ ឆ្នាំ លោកយាយវ័យចំណាស់ម្នាក់រស់នៅក្នុងខេត្ត Dong Nai ភាគខាងត្បូងនៃប្រទេសវៀតណាម ត្រៀមបំបែកឯតទគ្គកម្មសម្រាប់មនុស្សចាស់ជាងគេលើពិភពលោក។ ឆ្នាំកំណើតរបស់លោកយាយ Trinh Thi Khong ត្រូវបានកត់ត្រាក្នុងកំណត់ត្រាផ្លូវការ និងទទួលស្គាល់តាមរយៈសារអបអរសាទរទាំងពីប្រធានាធិបតី និងអាជ្ញាធរមូលដ្ឋានគឺឆ្នាំ ១៩០៥។
យោងតាមការចុះផ្សាយពី vnexpress បានបញ្ចាក់ថា លោកយាយមិនត្រឹមតែអ្នកស្រុកមានវ័យចំណាស់ជាងគេរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងដាក់អាយុពីរឆ្នាំរបស់គាត់ទៅឲ្យ Maria Branyas Morera នៃប្រទេសបារាំង ដែលបច្ចុប្បន្នត្រូវបានចុះបញ្ជីដោយ Guinness World Records ថាជាជនចាស់ជាងគេលើពិភពលោក។

លើសពីនេះទៀតដែរ ក្រុមគ្រួសាររបស់លោកយាយវ័យ១១៩ឆ្នាំ និងអាជ្ញាធរខេត្ត Dong Nai កំពុងតែមានការខិតខំប្រឹងប្រែងដើម្បីឲ្យគាត់ទទួលស្គាល់ជាផ្លូវការ និងទាមទារតំណែងនេះក្នុងនាមជាមនុស្សអាយុវែងជាងគេ។
ដូចដែលបានរាយការណ៍ដោយគេហទំព័រព័ត៌មាន Dong Nai ក៏បានបញ្ចាក់ថា លោកយាយមានដើមកំណើតមកពីខេត្ត Thanh Hoa ហើយបានរស់នៅជាមួយកូនស្រីទីពីរឈ្មោះ Do Thi Ninh អាយុ ៨២ ឆ្នាំនៅ Dong Nai តាំងពីឆ្នាំ ២០១៤ ។ គ្រួសាររបស់លោកយាយ មានកូនប្រុស ៤ នាក់ និងស្រី ៣ នាក់ ដោយកូនប្រុសច្បងមានអាយុជាង ៩០ ឆ្នាំ។ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំង គាត់មានត្រកូលគ្រួសារធំមួយដែលមានកូនចៅរហូតដល់ទៅ ១៥០ នាក់ ដែលមានកូន ចៅ និងចៅទួត ហើយកូនស្រីគឺជាអ្នកមើលថែចម្បង។
ថ្វីត្បិតតែនាងមានវ័យចំណាស់ និងការចល័តមានកម្រិតក៏ដោយ ក៏លោកយាយត្រូវបានពិពណ៌នាថាស្ថិតក្នុងស្ថានភាព ធម្មតា និងមានសុខភាពល្អ។ របបអាហារប្រចាំថ្ងៃរបស់គាត់មានត្រឹមតែមានបបរ និងភេសជ្ជៈសំបុកសត្វប៉ុណ្ណោះ។
យ៉ាងណាមិញ លោក Tang Quoc Lap អនុប្រធានគណៈកម្មាធិការប្រជាជននៅទីក្រុង Long Khanh បានសម្តែងក្តីសង្ឃឹមថា ការយកចិត្តទុកដាក់របស់ប្រព័ន្ធផ្សព្វផ្សាយនឹងជំរុញឲ្យ Guinness World Records ទទួលស្គាល់អាយុពិតរបស់គាត់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឥទ្ធិពលនៃការផាត់មុខ ប្រែក្លាយគូស្នេហ៍តារាកំប្លែងចិន មកមនុស្សផ្សេងគ្នា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?