Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អសម្រាប់អង់គ្លេស! អត្រាឆ្លងកូវីដទូទាំងប្រទេស ធ្លាក់ចុះរហូតដល់ទៅ២ភាគ៣

បានផុស

នៅ

ទិន្នន័យថ្មីបានបង្ហាញថា ការឆ្លងជំងឺកូវីដ១៩បានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងប្រទេសអង់គ្លេស លើកលែងតែនៅភាគខាងជើងប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាឃ្លាំមើលធំបំផុតបានបង្ហាញថា ការឆ្លងបានធ្លាក់ចុះ២ភាគ៣នៅទូទាំងប្រទេស ចន្លោះខែមករាដល់ខែកុម្ភៈ។

ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Imperial College London បានសន្និដ្ឋានថា ទំហំនៃការផ្ទុះឡើងនៃវីរុសក្នុងប្រទេសអង់គ្លេស បានថយចុះពាក់កណ្តាលរៀងរាល់ពីរសប្តាហ៍ម្តង។

អ្នកដឹកនាំការសិក្សា លោកសាស្ត្រាចារ្យ Paul Elliott បាននិយាយថា “លទ្ធផលលើកទឹកចិត្តទាំងនេះបង្ហាញថា វិធានការរឹតត្បិត មានប្រសិទ្ធិភាពទប់ស្កាត់ការឆ្លងរោគ។ វាត្រូវបានធានាថា ការកាត់បន្ថយចំនួននៃការឆ្លង បានកើតឡើងនៅគ្រប់វ័យនិងនៅតំបន់ភាគច្រើនទូទាំងប្រទេស”។

អត្រារាតត្បាតបានធ្លាក់ចុះពីរភាគបី បើប្រៀបធៀបទៅនឹងរបាយការណ៍ចុងក្រោយរបស់ REACT ដែលរាយការណ៍ក្នុងរយៈពេលពីថ្ងៃទី៦ដល់២២ខែមករា។

ការសិក្សាចុងក្រោយដែលធ្វើរួមគ្នាជាមួយ Ipsos MORI បានរកឃើញថា ឥឡូវនេះ មនុស្សម្នាក់ក្នុងចំណោម១៩៦នាក់ មានជំងឺកូវីដ១៩នៅទូទាំងប្រទេស។

ការធ្លាក់ចុះនេះគឺលឿនដូចអ្វីដែលបានឃើញក្នុងអំឡុងពេល បិទប្រទេសជាលើកដំបូងហើយមុនពេលដែលប្រសិទ្ធិភាពនៃការចាក់វ៉ាក់សាំងត្រូវបានគេរំពឹងថានឹងបង្ហាញក្នុងទិន្នន័យនៅសប្តាហ៍ក្រោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Mirror

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម