ព័ត៌មានអន្ដរជាតិ
ដុំអាចម៌ផ្កាយដ៏ធំ បង្ហាញខ្លួននៅប្រទេស ថៃ
ក្រោយមានការចែកចាយតៗគ្នា នូវឃ្លីបវីដេអូអំពីដុំភ្លើងហោះបំភ្លឺមេឃពេលរាត្រីក្នុងប្រទេសថៃ កាលពីថ្ងៃចន្ទទី៤ខែមីនា ពេលនេះ អ្នកជំនាញនៅសមាគមតារាសាស្ត្រថៃ លោក Wimut Wasalai បានចេញមុខបញ្ជាក់ថា ដុំភ្លើងយក្សដែលគេឃើញនៅខេត្តភាគកណ្តាលនោះ គឺជាអាចម៍ផ្កាយដ៏ធំ។

ទាក់ទងនឹងព័ត៌មាននេះ អ្នកលេងបណ្តាញសង្គមថៃជាច្រើន ក្រោយពេលមើលវីដេអូរួច ក៏បានបញ្ចេញមតិខុសៗគ្នាតាមការយល់ឃើញរបស់ពួកគេ។
តាមពិតទៅដំបូងឡើយពេលដែលឃ្លីបនេះ ត្រូវបានគេចែកចាយនិងពិភាក្សាគ្នា គាត់ក៏មិនច្បាស់ដែរថាតើនោះជាអ្វីឲ្យប្រាកដ ប៉ុន្តែគាត់បានដាក់ការសន្និដ្ឋានថា ដុំភ្លើងនោះអាចជាអាចម៍ផ្កាយ បំណែកផ្កាយរណប រ៉ុកកែត ឬយានអវកាស។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានពិនិត្យកំណត់ត្រាជាក់លាក់ដោយសហការជាមួយអ្នកជំនាញអវកាសអាមេរិកឈ្មោះ Jonathan McDowell, លោក Wimut បញ្ជាក់ថា ច្បាស់ណាស់ដុំភ្លើងដ៏ភ្លឺនោះ គឺជាអាចម៍ផ្កាយដ៏ធំមួយ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកដំបូងឡើយដែលប្រទេសថៃ ជួបបាតុភូតអាចម៌ផ្កាយ ជាក់ស្តែង កាលពីខែវិច្ឆិកាឆ្នាំមុន អាចម៍ផ្កាយឈ្មោះ Leonid ក៏បានបំភ្លឺមេឃក្នុងប្រទេសថៃដែរ ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាសា ជោគជ័យបាញ់បង្ហោះយានអវកាស ទៅកាន់អាចម៍ផ្កាយ ដែលមានតម្លៃ សមល្មមឲ្យមនុស្សមួយផែនដី ក្លាយជាមហាសេដ្ឋី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ