Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាគីស្ថាន ជួបព្យុះព្រឹលដ៏កម្រ សម្លាប់មនុស្ស៣៥នាក់ ភាគច្រើនជាកុមារ

បានផុស

នៅ

តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃអង្គារទី៥ខែមីនា, មនុស្សចំនួន៣៥នាក់ត្រូវបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតរងរបួស ពេលដែលភ្លៀងធ្លាក់ខ្លាំង និងព្យុះព្រឹលដ៏កម្រ វាយប្រហារតំបន់ដាច់ស្រយាលនៃប្រទេសប៉ាគីស្ថាន កាលពីចុងសប្តាហ៍កន្លងទៅ ខណៈអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនិយាយថា ក្នុងចំណោមអ្នកស្លាប់​ គឺមានកុមាររហូតដល់ទៅ២២នាក់ឯណោះ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាកាសធាតុដ៏កាចសាហាវនេះ បានវាយប្រហារតំបន់ភាគខាងជើងនិងខាងលិចប្រទេសប៉ាគីស្ថាន ហើយក្រៅពីបង្កទុក្ខវេទនាដល់មនុស្ស គ្រោះធម្មជាតិនេះ ក៏បណ្តាលឲ្យស្ទះផ្លូវ និងបំផ្លាញផ្ទះរាប់រយខ្នងផងដែរ។

តាមពិតទៅ អ្នកជំនាញភ្ញាក់ផ្អើលមែនទែន ចំពោះការធ្លាក់ព្រឹលនេះ ព្រោះថា ជាធម្មតាប្រទេសប៉ាគីស្ថាន ត្រូវមានអាកាសធាតុសើមទៅវិញទេក្នុងខែមីនា។ យ៉ាងណា លោក Mushtaq Ali Shah អតីតប្រធាននាយកដ្ឋានឧតុនិយមរបស់ប្រទេស បានសន្មតថា លក្ខខណ្ឌមិនធម្មតានេះ គឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។

(រូបថត៖ RESCUE 1122)

លោកបន្ថែមថា ជាទូទៅ ព្យុះព្រឹលបែបនេះកើតឡើងត្រឹមមួយសន្ទុះប៉ុណ្ណោះ ប៉ុន្តែលើកនេះពិតជាគួរឲ្យភ្ញាក់ផ្អើលមែន ព្រោះវាអូសបន្លាយពេលលើស៣០នាទីទៅទៀត។

ស្របពេលជាមួយគ្នានោះ លោក Hajit Shah អ្នកស្រុក Kirk ក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយព្យ បានប្រាប់ BBC ថា “នៅស្រុកនេះ ខ្ញុំធ្លាប់ឃើញព្រឹលធ្លាក់តែម្តងគត់។ តាមខ្ញុំចាំបាន មានព្រឹលធ្លាក់តិចៗពីរបីនាទីកាលពី២៥ឬ៣០ឆ្នាំមុន”។

(រូបថត៖ BNN)

សូមបញ្ជាក់ គ្រោះធម្មជាតិនេះ បានបំផ្លាញផ្ទះយ៉ាងតិច១៥០ខ្នង នៅក្នុងខេត្ត Khyber Pakhtunkhwa និងខេត្ត Balochistan ខណៈអគ្គិសនី ​ត្រូវ​បាន​កាត់​ផ្តាច់​ទាំង​ស្រុង​នៅ​តាម​ស្រុក​មួយ​ចំនួន។

រដ្ឋាភិបាលខេត្ត Khyber Pakhtunkhwa បានផ្តល់ជំនួយសង្គ្រោះដល់តំបន់រងគ្រោះ ហើយប្រកាសផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់អ្នករងរបួស និងក្រុមគ្រួសារអ្នកស្លាប់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះព្រឹលកាចសាហាវ វាយប្រហារអាមេរិក ផ្តាច់ជីវិតមនុស្សជិត ៩០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ២ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៣ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៤ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៥ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៦ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម