ព័ត៌មានអន្ដរជាតិ
ភេទទី៣ ថៃ និងហ្វីលីពីន ប៉ះគ្នាមួយប្រាវផ្អើលពេញកណ្ដាលក្រុងបាងកក
ករណីប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមយុវជនភេទទី ៣ ថៃ និងហ្វីលីពីននៅទីក្រុងបាងកកប្រទេសថៃ បណ្តាលឲ្យមានការរិះគន់ ក៏ដូចជាប្រកាន់ជំហរជាតិនិយមនៅលើបណ្តាញសង្គមទាំងប្រទេសថៃ និងហ្វីលីពីន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ប្រទេសថៃ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា រឿងហេតុប៉ះទង្គិចរវាងភេទទី ៣ ថៃ និងហ្វីលីពីននោះកើតឡើងនៅផ្លូវ Sukhumvit Soi 11 កណ្តាលក្រុងបាងកក ហើយហេតុការណ៍នេះបានបង្កឲ្យមានរបួសស្នាមដល់ភាគីទាំងសងខាងផងដែរ ។
តាមរបាយការណ៍បឋមរបស់ប៉ូលិសបានឲ្យដឹងថា ក្រុមភេទទី ៣ ហ្វីលីពីនមានគ្នាសរុប ២០ នាក់ ហើយត្រូវឡោមព័ទ្ធជុំវិញដោយក្រុមភេទទីថៃសឹងខ្ទង់រយនាក់នៅខាងមុខសណ្ឋាគារមួយកន្លែងនៅផ្លូវខាងលើ ។ នៅវេលាម៉ោងប្រមាណ ៣ និង ៣០ នាទីយប់ ស្ថានការណ៍នៅសណ្ឋាគារកាន់តែតឹងតែង ដោយតម្រូវឲ្យមានអន្តរាគមពីប៉ូលិសអាជ្ញាធរក្នុងតំបន់ ចូលមកដើម្បីការពារជនភេទទី ៣ ជាជនជាតិហ្វីលីពីន ទន្ទឹមនឹងពេលក្រុមភេទទី ៣ ថៃដែលខឹងសម្បារខ្លាំងព្យាយាមសម្រុកវាយលើភាគីភេទទី ៣ ហ្វីលីពីននោះ ដោយភ្ជាប់នឹងសម្រែកដូចជា “ទីនេះគឺថៃ” និង “ចេញទៅ” ។
យ៉ាងណាស្ថានភាពមិនមានការថមថយបន្តិចឡើយ នៅពេលប៉ូលិសចូលមកឃាត់ និងការពារជនជាតិហ្វីលីពីនជាបណ្តោះអាសន្នដើម្បីការពារកុំឲ្យមានអំពើហិង្សាកើតឡើងបន្ថែម ។ ដោយគេឃើញកំហឹងរបស់ជនជាតិថៃនៅតែបន្ត ដោយមានទាំងការគប់ដបទឹកសុទ្ធ ក៏ដូចជាសម្រុកបន្តការវាយប្រហារទៅក្រុមជនភេទទី ៣ ហ្វីលីពីនជាដើម ។

ទោះជាយ៉ាងណា មេបញ្ជាការប៉ូលិសក្នុងតំបន់ លោក Witawat Chinkam ដែលដឹកនាំកម្លាំងប៉ូលិសគ្រប់គ្រងស្ថានការណ៍កើតឡើងខាងលើបានឲ្យដឹងថា នាពេលនេះអាជ្ញាធរសមត្ថកិច្ចកំពុងសាកសួរទៅលើភាគីប៉ះទង្គិចគ្នាទាំងសងខាងនោះ ។
ការសន្និដ្ឋានជាបឋមពីក្រោយហេតុការនេះ គឺជាប៉ះទង្គិចគ្នានៃរឿងលក់សេវាផ្លូវភេទនៅតំបន់ខាងលើនោះ ប៉ុន្តែយ៉ាងណាមិញ ខាងប៉ូលិសក៏កំពុងរង់ចាំព័ត៌មានផ្ទៀងផ្ទាត់បន្ថែមពីខាងការិយាល័យអន្តោរប្រវេសន៍ ដើម្បីពិនិត្យមើលប្រវត្តិភាគីខាងក្រុមភេទទី ៣ ហ្វីលីពីន ដើម្បីដោះស្រាយ និងអនុវត្តនីតិវីធីបន្ត ៕

ដោយ៖ មាន រតនា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ