ព័ត៌មានអន្ដរជាតិ
ប៉ូលិស ថៃ ចាប់ខ្លួនអ្នកលក់គ្រាប់កាំភ្លើងជើងចាស់វ័យ ៦៦ ឆ្នាំម្នាក់ រឹបអូសបានជិត ៣២,០០០ គ្រាប់
ប៉ូលីសក្រុងបាងកកនៅថ្ងៃអង្គារនេះបានចាប់ខ្លួនអតីតអ្នកលក់គ្រាប់កាំភ្លើងជើងចាស់មួយរូបក្រោមបទចោទប្រកាន់ លក់គ្រាប់កាំភ្លើងខុសច្បាប់តាមអនឡាញ ខណៈពេលចុះឃាត់ខ្លួននោះ កម្លាំងសមត្ថកិច្ចក៏បានរឹបអូសគ្រាប់កាំភ្លើងចំនួន ៣១,៨០០ គ្រាប់នៅឯផ្ទះរបស់ជនសង្ស័យក្នុងសង្កាត់ Klong Toey ។ នេះបើតាមការចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃទី៥ ខែមីនា ។

លោកឧត្តមសេនីយ៍ឯក Theeradet Thumsuthee ស្នងការនគរបាលក្រុងបាងកកបានថ្លែងប្រាប់នៅថ្ងៃអង្គារថា កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ San Panjitkaeo វ័យ ៦៦ ឆ្នាំ អំឡុងពេលកំពុងផ្ញើគ្រាប់កាំភ្លើងដែលវេចខ្ចប់រួចហើយទៅឲ្យអ្នកទិញនៅឯប៉ុស្តិ៍ផ្ញើអីវ៉ាន់មួយកន្លែងលើវិថី Soi Pridi Banomyong 14 ក្នុងសង្កាត់ Watthana កាលពីថ្ងៃចន្ទ ទី៤ ខែកុម្ភៈ ។
ទន្ទឹមនោះ ប៉ូលិសក៏បានចាប់ឆែកឆេររថយន្តភីកអាប់របស់ជនសង្ស័យដែលចតនៅខាងក្រៅប៉ុស្តិ៍ផ្ញើអីវ៉ាន់នោះផងដែរ ហើយបានរកឃើញគ្រាប់កាំភ្លើងប្រហែល ២,៥០០ គ្រាប់ទៀត ខណៈការឆែកឆេរផ្ទះជនសង្ស័យជាបន្តបន្ទាប់នៅផ្លូវ Ekamai ក៏បានប្រទះឃើញគ្រាប់កាំភ្លើងប្រភេទផ្សេងៗគ្នាចំនួន ៣១,៨០០ គ្រាប់បន្ថែមទៀត ហើយក្នុងនោះមានគ្រាប់ប្រភេទ 22LR ចំនួន ២១,១៥០ គ្រាប់ផងដែរ ។

បន្ទាប់ពីចាប់ឃាត់ខ្លួនរួចហើយ ជនសង្ស័យដែលមានឈ្មោះ San Panjitkaeo ត្រូវបានចោទប្រកាន់ពីបទកាន់កាប់ និងលក់អាវុធដោយខុសច្បាប់ ខណៈជនសង្ស័យរូបនេះក៏បានសារភាពប្រាប់ប៉ូលិសផងដែរថា បន្ទាប់ពីបិទក្រុមហ៊ុនលក់គ្រឿងសំណង់ គាត់បានធ្វើការជាអ្នកលក់ឲ្យក្រុមអ្នកផ្គត់ផ្គង់គ្រាប់កាំភ្លើងអស់រយៈពេល ១ ឆ្នាំ ។
ក្រោយមកជនសង្ស័យបានបញ្ជាទិញគ្រាប់កាំភ្លើងពីប្រភពខុសច្បាប់ ហើយលក់ទៅឲ្យអតិថិជនដែលធ្វើការនៅក្រុមហ៊ុនចាស់របស់រូបគេ ខណៈការប្រកបមុខរបរដែលសង្គមស្អប់ខ្ពើមក្នុងរយៈពេល ៧ ខែចុងក្រោយនេះ ជនសង្ស័យអះអាងថា កើបលុយបានជាង ១០ ម៉ឺនបាត (ជិត ២,៨០០ ដុល្លារ) ក្នុងមួយខែ ៕
ដោយ ៖ សុខ ជីវ័ន្ត

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង