Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង-អាមេរិក ធ្វើសមយុទ្ធយោធាខ្នាតធំដើម្បីប្រុងជើងការប្រឆាំង កូរ៉េខាងជើង

បានផុស

នៅ

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកាលពីដើមសប្ដាហ៍កន្លងទៅបានចាប់ផ្តើមសមយុទ្ធយោធាខ្នាតធំប្រចាំឆ្នាំរួមគ្នាឈ្មោះ Freedom Shield ដើម្បីពង្រឹង និងប្រុងជើងការប្រឆាំងនឹងកូរ៉េខាងជើង ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN នៅថ្ងៃទី៥ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមកងកម្លាំងសហរដ្ឋអាមេរិកកូរ៉េ (USFK) និងក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា សមយុទ្ធដែលមានរយៈពេល ១១ ថ្ងៃនឹងរួមបញ្ចូលទាំងលំហាត់សមយុទ្ធស្ដែងៗ ខណៈលោក Lee Sung-jun អ្នកនាំពាក្យអគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលបាននិយាយកាលពីសប្តាហ៍មុនថា សមយុទ្ធនេះនឹងផ្តោតសំខាន់លើការទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។

USFK បាននិយាយទៀតថា បន្ថែមពីលើសមយុទ្ធ Freedom Shield សម្ព័ន្ធមិត្តទាំងពីរក៏កំពុងធ្វើលំហាត់ហ្វឹកហ្វឺនលើទីតាំងតូចៗមួយចំនួនដើម្បីបង្កើនសកម្មភាពការពារ និងកិច្ចសហប្រតិបត្តិការតាមរយៈអាកាសផ្លូវគោក សមុទ្រ ក្នុងលំហ អ៊ីនធឺណិត និងប្រតិបត្តិការពិសេសៗផ្សេងទៀតជាដើម ។

គួរបញ្ជាក់ថា កន្លងមកកូរ៉េខាងជើងធ្លាប់បានថ្កោលទោសសមយុទ្ធយោធារួមគ្នារបស់អាមេរិក និងកូរ៉េខាងត្បូង ប៉ុន្តែមិនទាន់បានធ្វើអត្ថាធិប្បាយជាផ្លូវការណាមួយ ឬឆ្លើយតបចំពោះសមយុទ្ធនាពេលនេះនៅឡើយទេ ។

ប៉ុន្តែមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដាក់ចេញយុទ្ធសាស្ត្រកាន់តែខ្លាំងក្លាជាងមុនប្រឆាំងនឹងកូរ៉េខាងត្បូងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដោយនិយាយថា កូរ៉េខាងជើងនឹងលែងស្វែងរកការផ្សះផ្សា និងការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូងទៀតហើយ ហើយបានអភិវឌ្ឍន៍កម្លាំងទ័ពរបស់ខ្លួន បង្កើនឧស្សាហកម្មគ្រាប់បែក អាវុធនុយក្លេអ៊ែរ និងវិស័យការពារជាតិដើម្បីពន្លឿនសមត្ថភាពធ្វើសឹកសង្គ្រាម ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៦ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម