Connect with us

ព័ត៌មានអន្ដរជាតិ

បណ្ដាញសង្គមចំនួន៣របស់ក្រុមហ៊ុន Meta ដូចជា Facebook, Instagram និង Threads កំពុងជួបបញ្ហាទូទាំងពិភពលោក

បានផុស

នៅ

ខណ:ពេលនេះបណ្ដាញសង្គមចំនួន៣របស់ក្រុមហ៊ុន Meta មានដូចជា Facebook, Instagram និង Threads កំពុងជួបបញ្ហានៅទូទាំងពិភពលោក ដោយអ្នកប្រើប្រាស់ពុំអាចចូលប្រើគណនីរបស់ពួកគេបានឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មានបច្ចេកវិទ្យា The Verge បានចុះផ្សាយមុននេះបន្តិចថា  សម្រាប់បណ្ដាញសង្គម Facebook ហាក់ដូចជាកំពុងលុបចោលនូវគណនីអ្នកប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់មិនអាចចូលគណនីរបស់ពួកគេបានឡើយ ។ ចំណែក Instagram ដូចជាកំពុងលុបទិន្នន័យរបស់អ្នកប្រើប្រាស់ដូចជារូបថត និងវីដេអូឃ្លីប ។ 

យ៉ាងណាមិញជុំវិញបញ្ហាខាងលើ The Verge បាននិយាយថា ខ្លួនពុំអាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុន Meta បានឡើងក្នុងពេលនេះ ហើយតាមការសន្និដ្ឋានអាចបណ្ដាលមកពីក្រុមហ៊ុនបណ្ដាញសង្គមយក្សរបស់អាមេរិកមួយនេះ កំពុងជួសជុលបណ្ដាញណាមួយ ។

ជាមួយគ្នានេះ បើយើងតាមសារពី Facebook បានជូនដំណឹងយ៉ាងដូច្នេះថា “ថ្ងៃនេះ Facebook បានជួបបញ្ហា សម្រាប់មនុស្សជាច្រើនមិនអាចប្រើប្រាស់បានក្នុងរយៈពេលប្រហែល ២ ម៉ោងកន្លះ។ ហើយនេះជាការជាប់គាំងដ៏អាក្រក់បំផុតមួយក្នុងរយៈពេលជាង ៤ ឆ្នាំ ហើយយើងសុំទោស ចំពោះបញ្ហាលើកដំបូងនេះផងដែរ”។

សារខាងលើបានបញ្ជាក់ថា បញ្ហាដែលកំពុងកើតឡើងគឺបណ្ដាលមកពីការដាច់ភ្លើង ហើយក៏មានបញ្ហាជាច្រើនទៀតមុននឹងឈានដល់ការដាច់ភ្លើងនេះផងដែរ។ Facebook  បន្ថែមថា “យើងក៏ចង់ផ្តល់ព័ត៌មានលម្អិតអំពីបច្ចេកទេសបន្ថែមទៀតអំពីអ្វីដែលបានកើតឡើង និងចែករំលែកមេរៀនដ៏ធំមួយនេះ”។

ប្រែសម្រួលដោយ÷ ប៉ោ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម