ព័ត៌មានអន្ដរជាតិ
ដោយសារបញ្ហាដាច់ចរន្តអគ្គិសនីជាសកល ទើប Facebook និង Instagram មិនអាចដំណើរការ
Facebook និង Instagram បានរងការវាយប្រហារដោយការដាច់ចរន្តអគ្គិសនីទូទាំងពិភពលោក ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់មិនអាចចូលប្រើគណនីរបស់ពួកគេបាន។ ហើយសម្រាប់នៅប្រទេសកម្ពុជាបញ្ហាជាប់គាំងនេះបានអូសបន្លាយចាប់តាំងពីម៉ោង ១០ និង ៣០នាទីយប់ រហូតដល់ម៉ោង ១១ និង ៣០នាទីយប់ ថ្ងៃទី០៥ ខែមីនា ទើបដំណើរដូចប្រក្រតីឡើងវិញ ។

សម្រាប់បញ្ហារបស់ Meta មុននេះ បណ្ដាញសង្គម Facebook ហាក់ដូចលុបចោលនូវគណនីអ្នកប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់មិនអាចចូលគណនីរបស់ពួកគេបានឡើយ ។ ចំណែក Instagram ដូចជាលុបទិន្នន័យរបស់អ្នកប្រើប្រាស់ដូចជារូបថត និងវីដេអូឃ្លីប ។
ជាមួយគ្នានេះ បើយើងតាមសារពី Facebook បានជូនដំណឹងយ៉ាងដូច្នេះថា “ថ្ងៃនេះ Facebook បានជួបបញ្ហា សម្រាប់មនុស្សជាច្រើនមិនអាចប្រើប្រាស់បានក្នុងរយៈពេលប្រហែល ២ ម៉ោងកន្លះ។ ហើយនេះជាការជាប់គាំងដ៏អាក្រក់បំផុតមួយក្នុងរយៈពេលជាង ៤ ឆ្នាំ ហើយយើងសុំទោស ចំពោះបញ្ហាជាដំបូងនេះផងដែរ”។
សារខាងលើបានបញ្ជាក់ថា បញ្ហាដែលកំពុងកើតឡើងគឺបណ្ដាលមកពីការដាច់ចរន្តអគ្គិសនី ហើយក៏មានបញ្ហាជាច្រើនទៀតផងដែរ។ Facebook បន្ថែមថា “យើងក៏ចង់ផ្តល់ព័ត៌មានលម្អិតអំពីបច្ចេកទេសបន្ថែមទៀតអំពីអ្វីដែលបានកើតឡើង និងចែករំលែកមេរៀនដ៏ធំមួយនេះ”។
ប្រែសម្រួលដោយ÷ ប៉ោ កុសល

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១០ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ