Connect with us

ព័ត៌មានអន្ដរជាតិ

តើឆ្នាំនេះ ចិន នឹងជះលុយចាយលើវិស័យការពារជាតិប៉ុន្មានរយពាន់លាន​ដុល្លារ?

បានផុស

នៅ

ចិនដែលជាមហាអំណាចយោធាដ៏ខ្លាំងមហិមាមួយរូបកាលពីថ្ងៃអង្គារកន្លងទៅបានដាក់សេចក្ដីព្រាងច្បាប់ទៅកាន់សម័យប្រជុំលើកទី ២ នៃសភាប្រជាជនចិន (NPC) ដើម្បីស្នើសុំកញ្ចប់ថវិកាបន្ថែមទៀតក្នុងទិសដៅពង្រឹងដល់កម្លាំងវិស័យការពារជាតិឲ្យកាន់តែរឹងដូចដែកថែបសម្រាប់ឆ្នាំ ២០២៤ នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយដោយសារព័ត៌មាន China Daily កាលពីថ្ងៃទី៥ ខែមីនាបានឲ្យដឹងថា ប្រទេសចិនគ្រោងនឹងបង្កើនថ្លែចំណាយលើវិស័យការពារជាតិរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ នេះចំនួន ៧.២ ភាគរយក្នុងទំហំទឹកប្រាក់ប្រមាណជា ១.៦៦ ពាន់ពាន់លានយ័ន ឬប្រហែល ២៣០ ពាន់លានដុល្លារឯណោះ ។

ស្របពេលជាមួយគ្នានេះ ប្រសិនបើកញ្ចប់ថវិការនេះពេញចិត្តពេញថ្លើម ឬត្រូវបានអនុម័តដោយសមាជិកសភាមែននោះ ថ្លៃចំណាយដ៏ច្រើនក្រាស់ក្រែលនេះនឹងរក្សាខ្ទង់ចាយវាយមិនធ្លាប់មានក្នុងរយៈពេល ៩ ឆ្នាំជាប់ៗគ្នា ពោលចាប់តាំងពីឆ្នាំ ២០១៦ មក ខណៈចំនួននេះរឹតតែកើនឡើងខ្លាំងជាងឆ្នាំ ២០២៣ ទៅទៀត ។

ទន្ទឹមនោះ ថ្លៃចំណាយលើវិស័យការពារជាតិនាពេលនេះ ស្របពេលដែលចិនក៏កំពុងបង្កើនវត្តមានរបស់ខ្លួននៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ខណៈកងយោធារបស់មហាយក្សមួយនេះត្រូវបានគេមើលឃើញមាន នាវាកងទ័ពជើងទឹកច្រើនជាងគូប្រជែងសហរដ្ឋអាមេរិកទៅទៀត ប៉ុន្តែបើប្រៀបធៀបពីថ្លៃចំណាយលើវិស័យការពារជាមួយមហាអំណាចយោធាអាមេរិក វិញគឺចិនទាបជាងឆ្ងាយណាស់ ។

ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត ក្រសួងការពារជាតិអាមេរិកបានថ្លែងនៅក្នុងរបាយការណ៍មួយកាលពីឆ្នាំមុនថា ប្រទេសចិនត្រូវបានគេប៉ាន់ស្មានមានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង ៥០០ គ្រាប់ ខណៈការកសាងអាវុធនុយក្លេអ៊ែរក៏កំពុងស្ថិតក្នុងល្បឿនលឿនជាងការព្យាករណ៍ផងដែរ ។

គួរបញ្ជាក់ថា នៅក្នុងសម័យប្រជុំនៃសភាប្រជាជនចិន (NPC) កាលពីឆ្នាំមុន រដ្ឋាភិបាលចិនបានស្នើសុំថវិកាលើវិស័យការពារជាតិប្រមាណ ២២៤ ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២៣ ពោលកើនឡើង ៧.២ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២ ខណៈថវិកាលើវិស័យការពារជាតិនាពេលនោះគឺមានចំនួន ១.៤៥ ពាន់ពាន់លានយ័ន ពោលត្រឹម ៧.១ ភាគរយប៉ុណ្ណណោះ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មកដឹង ចំនួនពលករ វៀតណាម ត្រៀមចំណាកស្រុកទៅធ្វើការនៅបរទេស ក្នុងឆ្នាំ ២០២៤ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ នាទីutes មុន

ស្ថានភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញមានភាពស្ងប់ស្ងាត់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម១១ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

Sokha Hotels

ព័ត៌មានពេញនិយម