ព័ត៌មានអន្ដរជាតិ
អ្នកមានឥទ្ធិពលចិនម្នាក់ ចំណាយប្រាក់រាប់សិបលានដុល្លារ កែសម្ផស្សតាំងពីអាយុ ១៣ ឆ្នាំ
អ្នកមានឥទ្ធិពលជនជាតិចិនឈ្មោះ Zhou Chu Na ដែលមានអាយុ ២០ ឆ្នាំនិងត្រូវបានគេស្គាល់ច្បាស់តាមរយៈឈ្មោះលើអ៊ីនធឺណិតរបស់នាងថា Xiao Z Nana កាលពីពេលថ្មីៗនេះ បានល្បីល្បាញដោយសារការផ្លាស់ប្តូរយ៉ាងខ្លាំងសឹងចំណាំមិនស្គាល់។

យោងតាមសារព័ត៌មាន 8day បានផ្សាយថា Nana ធ្លាប់បានបង្ហើបថា នាងត្រូវបានមិត្តរួមថ្នាក់របស់នាងហៅថាស្រីមុខអាក្រក់ ដោយសារមានសម្បុរខ្មៅខ្លាំងនិងភ្នែកតូចពេក ហើយជារឿយៗនាងត្រូវគេបង្ខំឲ្យធ្វើកិច្ចការសំអាតទាំងអស់នៅក្នុងសាលាតែម្នាក់ឯង។ ដោយសារតែការបញ្ចេញមតិ និងការសម្លុតធ្វើបាប Nana ស្រាប់តែមានក្តីសុបិនចង់ក្លាយជាតារា ពេលនោះនាងចាប់ផ្ដើមធ្លាក់ក្រោមកាំបិតតាំងពីអាយុ ១៣ ឆ្នាំ។
អ្នកមានឥទ្ធិពលជនជាតិចិនរូបនេះបានឆ្លងកាត់នីតិវិធីជាច្រើន រួមទាំងការវះកាត់ត្របកភ្នែកពីរជាន់ កាត់ថ្គាម និងការវះកាត់ឆ្អឹង ហើយថែមទាំងបានធ្វើទៅលើរាងកាយរបស់នាងផងដែរ។ គោលដៅរបស់នាងមិនត្រឹមតែទទួលបានការគោរពពីអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមើលទៅដូចតារាចិន Esther Yu ផងដែរ។

ដោយឡែក យោងតាមរបាយការណ៍មួយផ្សេងទៀតបានបញ្ចាក់ថា នាងបានចំណាយប្រាក់ជាង ៤ លានយន់(២៦,៦៦១ដុល្លារ) លើនីតិវិធីជាង ១០០ មុខលើរាងកាយ ក្នុងរយៈពេល៣ ឆ្នាំ។ នាងមិនត្រឹមតែត្រូវស៊ូទ្រាំនឹងការវះកាត់ដ៏លំបាករយៈពេល ១០ ម៉ោងប៉ុណ្ណោះទេ នាងបានជួបប្រទះនូវផលប៉ះពាល់ និងអាចទទួលទានតែសារធាតុរាវក្នុងអំឡុងពេលជាសះស្បើយ។
ទោះជាមានការឡំបាកខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែនាងនិយាយថាវាមានតម្លៃទាំងអស់នូវអ្វីដែលនាងខំលះបង់កន្លងមក។ ពីព្រោះ Nana ទទួលបានភាពល្បីល្បាញលើអ៊ីនធឺណិតបន្ទាប់ពីរូបរាងបានផ្លាស់ប្តូរសឹងតែចំណាំលែងស្គាល់។
យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធឺណិតគិតថានាងបានផ្លាស់ប្ដូរខ្លួនឆ្ងាយពេក អ្នកខ្លះហាក់កត់សម្គាល់ថា មុខរបស់នាងមើលទៅគួរឲ្យខ្លាចនិងដូចខ្មោចទៅវិញ។ ក្នុងនោះមានការបញ្ចេញមតិដ៏ឃោរឃៅមួយឲ្យនាងថា “ខ្ញុំមិនគិតថាអ្នកចាំបាច់ត្រូវផ្លាស់ប្តូរមុខរបស់អ្នកទេ អ្នកត្រូវជួសជុលខួរក្បាលរបស់អ្នកជំនួសវិញ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jennie របួសដៃ ខណៈពេលមនុស្សប្រជៀតគ្នានៅព្រលានយន្តហោះ Incheon

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?