ព័ត៌មានអន្ដរជាតិ
រុស្ស៊ី នឹងចាប់ដៃចិន ទៅសង់រោងចក្រនុយក្លេអ៊ែរ នៅឋានព្រះចន្ទ
យោងតាមសារព័ត៌មាន RT, ប្រធានក្រុមហ៊ុន Roscosmos លោក Yury Borisov បានប្រាប់មហោស្រពយុវជនពិភពលោកជិតទីក្រុង Sochi ថា មន្ត្រីអវកាសរុស្ស៊ីនិងចិន កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើគម្រោងរួមគ្នាមួយ ដើម្បីសាងសង់ស្ថានីយថាមពលនុយក្លេអ៊ែរនៅឋានព្រះចន្ទ ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ទៀត ដើម្បីបង្កើតថាមពលអគ្គិសនីសម្រាប់ការតាំងទីលំនៅ នៅទីនោះ នាថ្ងៃអនាគត។
លោក Borisov ដែលក៏ជាអតីតឧបនាយករដ្ឋមន្ត្រីនិងជាប្រធានទីភ្នាក់ងារអវកាសរុស្ស៊ីក្នុងឆ្នាំ២០២២ផងដែរនោះ បានអះអាងកាលពីថ្ងៃអង្គារទី៥ខែមីនាថា “បច្ចេកវិទ្យាដែលត្រូវការសម្រាប់ការអភិវឌ្ឍនុយក្លេអ៊ែរលើឋានព្រះចន្ទគឺជិតសម្រេចរួចរាល់ហើយ។ ថ្ងៃនេះយើងកំពុងពិចារណាយ៉ាងហ្មត់ចត់នូវគម្រោងមួយ ដើម្បីសាងសង់រោងចក្រថាមពលនៅលើផ្ទៃព្រះចន្ទរួមជាមួយភាគីចិនរបស់យើង អាចថានៅចន្លោះឆ្នាំ២០៣៣ ដល់ឆ្នាំ២០៣៥”។
តាមការបញ្ជាក់ពីលោក Borisov, ថាមពលនុយក្លេអ៊ែរ អាចជាដំណោះស្រាយសម្រាប់ការផ្តល់ថាមពលដែលត្រូវការបើមានមនុស្សទៅរស់នៅលើឋានព្រះចន្ទមែន។ បន្ទះស្រូបពន្លឺព្រះអាទិត្យ នឹងមិនអាចបង្កើតអគ្គិសនីបានគ្រប់គ្រាន់ទេ មនុស្សយន្តនឹងត្រូវបានប្រើដើម្បីដំឡើងចង្ក្រានរ៉េអាក់ទ័រ។
រឿងនេះកើតឡើងចំពេលអ្នកសង្កេតការណ៍មួយចំនួន កំពុងតាមដានការប្រកួតប្រជែងអវកាសសម័យទំនើប រវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ជាមួយរុស្ស៊ីនិងចិន យ៉ាងដិតដល់ជាទីបំផុត។
ប្រធានបញ្ជាការដ្ឋានអវកាសអាមេរិក ឧត្តមសេនីយ៍ Stephen Whiting អះអាងថា ប្រទេសចិនកំពុងអភិវឌ្ឍសមត្ថភាពយោធាលើលំហ ក្នុងល្បឿនដ៏លឿនអស្ចារ្យ ប៉ុន្តែក្រសួងការពារជាតិចិនបានព្រមានវិញថា ទីក្រុងវ៉ាស៊ីនតោនឯណោះទេ ដែលកំពុងបញ្ឆេះសង្គ្រាមលើអវកាសដ៏គ្រោះថ្នាក់។
ដោយឡែក កាលពីខែមុនប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាអាមេរិក លោក Mike Turner បានចោទប្រកាន់ថា រុស្ស៊ីព្យាយាមដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់មីស៊ីលនៅក្នុងលំហ ដែលអាចមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទៀតផង ដើម្បីបង្កើនសមត្ថភាពប្រឆាំងផ្កាយរណបរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឆ្លើយតបដោយបដិសេធថា ទីក្រុងវ៉ាស៊ីនតោន កំពុងប្រតិដ្ឋរឿង ដើម្បីទទួលសាងឥទ្ធិពលដាក់អាវុធខ្លួនឯងក្នុងលំហអវកាសប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី រៀបគម្រោងបញ្ជូនមនុស្សទៅឋានព្រះចន្ទនៅទសវត្សរ៍ក្រោយ
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?