ព័ត៌មានអន្ដរជាតិ
មនុស្ស ១,៥០០ នាក់ជម្លៀសចេញពី ហៃទី ក្រោយផ្ទុះអំពើហិង្សាកាន់តែធ្ងន់
សហគមន៍មនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា ការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះក្នុងសង្កាត់ជាច្រើននៅទីក្រុង Port-au-Prince នៃប្រទេសហៃទីបានធ្វើឲ្យមនុស្សចំនួន ១៥,០០០ នាក់ត្រូវជម្លៀសចេញ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Xinhua កាលពីថ្ងៃទី៥ ខែមិនា ។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់កិច្ចការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា តួលេខនេះគ្រាន់តែជាមនុស្សមួយចំនួនក្នុងចំណោមប្រជាជន ៥.៥ លាននាក់ប៉ុណ្ណោះ ខណៈជិតពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសហៃទី កំពុងត្រូវការជំនួយមនុស្សធម៌ ។

ទន្ទឹមនោះ កម្មវិធីស្បៀងអាហារពិភពលោក និងដៃគូរបស់ខ្លួនរាយការណ៍ដែរថាបានផ្តល់អាហារចំនួន ៥,៥០០ កញ្ចប់ដល់មនុស្ស ៣,០០០ នាក់ដែលរស់នៅក្នុងកន្លែងផ្លាស់ទីលំនៅថ្មីចំនួន ៣ ។ ជាមួយគ្នានេះ អង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍ក៏បានចាប់ផ្តើមចែកសម្ភារៈជម្រកបណ្ដោះអាសន្នដល់ប្រជាពលរដ្ឋជាង ៣០០ គ្រួសារផងដែរ ទោះបីជាមានឧបសគ្គផ្នែកសន្តិសុខក៏ដោយ ហើយដៃគូមនុស្សធម៌បានចាប់ផ្តើមឆ្លើយតបដោយការផ្តល់នូវអាហារ អនាម័យ និងឧបករណ៍សុខភាពដូចជា ពូក ភួយ និងចង្កៀងជាដើម ។

គួរបញ្ជាក់ថា សហគមន៍មនុស្សធម៌នៅប្រទេសហៃទីក៏បានអំពាវនាវឲ្យភាគីទាំងអស់បញ្ឈប់ជាបន្ទាន់ចំពោះអំពើហិង្សា ដើម្បីអនុញ្ញាតឲ្យប្រជាជនទទួលបានជំនួយ និងគោរពសិទ្ធិមនុស្ស បទដ្ឋាន និងស្តង់ដារមនុស្សធម៌ ខណៈផែនការឆ្លើយតបមនុស្សធម៌សម្រាប់ប្រទេសហៃទីនៅឆ្នាំនេះទាមទារប្រាក់ចំនួន ៦៧៤ លានដុល្លារអាមេរិក ប៉ុន្តែមូលនិធិផ្ដល់ឲ្យបានត្រឹមតែ ២.៥ ភាគរយប៉ុណ្ណោះ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង