Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ចប្រជុំកំពូល អាស៊ាន-អូស្ត្រាលី ដាក់មុខព្រួញលើសន្តិសុខដែនសមុទ្រ និងពាណិជ្ជកម្ម

បានផុស

នៅ

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅថ្ងៃពុធនេះថា បញ្ហាសន្តិសុខដែនសមុទ្រ ការធ្វើពាណិជ្ជកម្ម និងថាមពលស្អាត នឹងមានឥទ្ធិលលើអនាគតរបស់ប្រទេសអូស្ត្រាលីជាមួយប្លុកអាស៊ាន ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនវត្តមានរបស់ខ្លួននៅក្នុងដែនសមុទ្រចិនខាងត្បូង ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែមីនា ។

លោក Anthony Albanese

លោក Albanese បានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូលរយៈពេល ៣ ថ្ងៃដែលគ្រោងនឹងបិទបញ្ចប់នៅល្ងាចថ្ងៃពុធនេះថា “អូស្ត្រាលីប្តេជ្ញាក្នុងការធ្វើការជាមួយអ្នករាល់គ្នាដើម្បីធ្វើឲ្យប្រាកដថា គោលការណ៍នៃអធិបតេយ្យភាព បូរណភាពទឹកដី សមភាព និងឯករាជ្យភាពត្រូវបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន ហើយក៏ដើម្បីធ្វើ​ឲ្យ​តំបន់​របស់​យើង​មាន​សុខសុវត្ថិភាព ភាពធន់ ​បើក​ចំហ បរិយាបន្ន និង​ថ្កុំថ្កើង​ផងដែរ” ​។

លោកនាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ទៀតថា ទាំងអូស្ត្រាលី និងសមាគមនៃប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវតែធ្វើការរួមគ្នា ដើម្បីប្រែក្លាយទំនាក់ទំនងធម្មតាទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀតលើនិរន្តរភាព និងសន្តិសុខដែនសមុទ្រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ក្រៅពីបញ្ហាខាងលើ កិច្ចប្រជុំកំពូលកំពូល អាស៊ាន-អូស្ត្រាលី ក៏រំពឹងនឹងចេញសេចក្តីប្រកាសរួមមួយនៅថ្ងៃពុធនេះ ពាក់ព័ន្ធនឹងគោលជំហររបស់ប្លុកអាស៊ានទៅលើភ្លើងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាលេស្ទីននៅតំបន់ហ្គាហ្សា ក៏ដូចជាសង្គ្រាមលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែនដែលរហូតមកដល់ពេលនេះ អូសបន្លាយពេលជាង ២ ឆ្នាំមកហើយ ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ដែលរៀបចំឡើងនៅក្នុងទីក្រុងម៉ែលប៊នបានចាប់ផ្ដើមប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែមីនា និងបន្តរហូតដល់ថ្ងៃទី៦ ខែមីនានេះ ខណៈកិច្ចប្រជុំកំពូលពិសេសនេះក៏រៀបចំឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-អូស្ត្រាលី ផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អូស្ត្រាលី ផ្ដល់កញ្ចប់ជំនួយជិត ៤២ លានដុល្លារអាមេរិកឲ្យ អាស៊ាន ដើម្បី​គាំទ្រដល់សន្តិសុខដែនសមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម