ព័ត៌មានអន្ដរជាតិ
លើកទីមួយ មេ Facebook និងភរិយាស្លៀកពាក់យីហោពិភពលោក ក្នុងពិធីជប់លៀងកូនពៅសេដ្ឋីឥណ្ឌា
នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg និងភរិយា Priscilla Chan បានក្លាយជាភ្ញៀវដ៏លេចធ្លោ ដោយសារតែស្លៀកពាក់យីហោប្រណិតរបស់អ្នករចនាម៉ូដ Alexander McQueen និង Cartier នៅក្នុងព្រឹត្តិការណ៍ Pre-Wedding ឬពិធីជប់លៀងមុនរៀបការ Anant Ambani ដែលជាកូនប្រុសពៅរបស់មហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani ។

យោងតាមរបាយការណ៍របស់ Daily Mail ព្រឹត្តិការណ៍នេះមានតម្លៃ ១២០ លានផោន (១៥១.៩ លានដុល្លារអាមេរិក) ដោយភ្ញៀវដែលត្រូវបានសេដ្ឋីឥណ្ឌាអញ្ញើញឲ្យចូលរួមសុទ្ធតែបុគ្គលល្បីៗទូទាំងពិភពលោក រួមទាំងមេ Meta លោក Mark Zuckerberg កូនស្រីរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump អ្នកស្រី Ivanka Trump និងស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ។
ថ្វីបើយ៉ាងមានភ្ញៀវចូលរួមសុទ្ធសឹងតែជាបុគ្គលល្បីល្បាញលើសកលលោកក្ដី ប៉ុន្តែក្នុងចំណោមអ្នកមានទ្រព្យផ្នែកបច្ចេកវិទ្យាក្នុងនោះគូស្វាមីភរិយាលោក Mark Zuckerberg និង Priscilla Chan បានទាក់ទាញភ្នែកញាតិក្នុងពិធីយ៉ាងពិសេសជាងគេ។ ភាពទាក់ទាញរបស់របស់ពួកគេបានបង្កការចាប់អារម្មណ៍ខ្លាំងនោះគឺឈុតប្រណិត ពីយីហោ Alexander McQueen ដោយអ្នកជំនួញរូបនេះបានស្លៀកឈុតរបស់គាត់ជាមួយនឹងស្បែកជើងអ្នករចនាម៉ូដ និងប្រពន្ធរបស់គាត់ជាមួយនឹងគ្រឿងអលង្ការថ្លៃៗ។
អាវក្រៅរបស់ថៅកែ Meta ត្រូវបានតុបតែងដោយលំនាំសត្វនាគពណ៌មាស រំលេចថ្មយ៉ាងពិសេស ដោយមានតម្លៃ ៧០០០ ដុល្លារ។ ចំណែកឯស្បែកជើងយកពីយីហោតែមួយ ដែលត្រូវបានគេដាក់លក់ក្នុងតម្លៃ ១,៨៩៥ដុល្លារអាមេរិក។
ដោយឡែក លោកស្រី Priscilla Chan ឯណោះវិញ ក៏តុបតែងកាយដ៏ប្រណិតមិនឲ្យចាញ់ស្វាមីដែរ។ ជម្រើសរបស់ភរិយានាយកប្រតិបត្តិ Facebook គឺជារ៉ូបមកពីយីហោ Alexander McQueen ដូចគ្នា ដែលគេលក់ក្នុងតម្លៃ ១៥,០០០ ដុល្លារអាមេរិក។ ឈុតពណ៌ខ្មៅវែងអូសដីនេះបានច្នៃពីក្រណាត់ដែលមានគុណភាព និងតុបតែងដោយដោយផ្ទាល់ រំលេចលំនាំផ្កាកុលាបពណ៌ Colorado topaz និងគ្រីស្តាល់។

សម្រាប់គ្រឿងអលង្ការ លោកស្រីបានជ្រើសរើសខ្សែកពណ៌មាស Cartier មានតម្លៃ ៩១,៥០០ ដុល្លារអាមេរិក ដែលមានត្បូងពេជ្រចំនួន ៨០៤ គ្រាប់ សរុបចំនួន ១០.៧ ការ៉ាត់។ ចំណែកកងដៃខ្សែដៃដាំត្បូងអមជុំវិញជាប្រេន Cartier វាមានតម្លៃ ២៣៥,០០០ ដុល្លារអាមេរិក ស្រោបដោយត្បូងពេជ្រចំនួន ៥៤០ គ្រាប់ សរុប ១២.៧៣ ការ៉ាត់។

យ៉ាងណាមិញ គ្រឿងគ្រឿងអលង្ការនិងឈុតប្រណិតដែលប្ដីប្រពន្ធមេ Meta ស្លៀកទៅចូលរួមក្នុងពិធីមុនអាពាហ៍ពិពាហ៍រយៈពេល៣ថ្ងៃ របស់កូនប្រុសពៅសេដ្ឋីឥណ្ឌា Ambani គឺជាការបំពេញមុខមាត់ក្នុងនាមជាភ្ញៀវកត្តិយសដែលត្រូវបានគេអញ្ញើញឲ្យចូលរួម។ ជារឿយៗសេដ្ឋីបច្ចេកវិទ្យានិងភរិយាកម្រស្លៀកពាក់ខោអាវដែលមានយីហោរាប់លានដុល្លារបង្ហាញមុខមាត់ជាសាធារណៈណាស់។ អ្វីដែលគេដឹងច្បាស់បំផុតនោះគឺ Mark Zuckerberg ចូលចិត្តពាក់អាវយឺតធម្មតាៗគ្មានស្លាកសញ្ញាតែប៉ុណ្ណោះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Breaking News! ខណៈនេះ Facebook កំពុងជួបបញ្ហាបើកមិនចេញទូទាំងពិភពលោក

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ