ព័ត៌មានអន្ដរជាតិ
អង្គការស្បៀងអាហារពិភពលោក ៖ អ៊ីស្រាអែល រាំងខ្ទប់ជំនួយមនុស្សធម៌មិនឲ្យដល់ដៃពលរដ្ឋនៅ ហ្គាហ្សា
អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានឲ្យដឹងថា ទិសដៅដឹកជញ្ជូនជំនួយស្បៀងអាហារលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ២ សប្តាហ៍នេះទៅភាគខាងជើងនៃតំបន់ហ្គាហ្សា ត្រូវកងកម្លាំងអ៊ីស្រាអែលរារាំងមិនឲ្យយកចូលទៅបានឡើយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC នាថ្ងៃទី០៦ ខែមីនា ។

ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិខាងលើបានឲ្យដឹងបន្ថែមថា ក្បួនរថយន្តដឹកជញ្ជូនស្បៀងធុនធំៗ ១៤ គ្រឿងបានបរវិលត្រឡប់មកវិញនៅឯចំណុចត្រួតពិនិត្យក្នុងតំបន់សង្គ្រាមមួយនេះ ដោយសារការរារាំងពីទ័ពអ៊ីស្រាអែល ប៉ុន្តែក្រោយមកគេឃើញក្រុមប្រជាជនក្នុងតំបន់សង្គ្រាមរត់ឈូរឆរមកព័ទ្ធដណ្តើមយកស្បៀងអាហារ ។
ទោះយ៉ាងណាតាមសេចក្តីថ្លែងការណ៍របស់អង្គការកម្មវិធីស្បៀងខាងលើបានឲ្យដឹងថា ការព្យាយាមយកជំនួយស្បៀងសប្បុរសធម៌ទៅឲ្យតំបន់ជួបទុរ្ភិក្ស និងសង្រ្គាមហ្គាហ្សាខាងលើ គឺតាំងតែពីថ្ងៃអង្គារមកម្ល៉េះ ប៉ុន្តែជំនួយស្ទើរទាំងអស់មិនបានជោគជ័យដល់ដៃនោះទេ ដោយសារការរារាំងពីសំណាក់ទ័ពអ៊ីស្រាអែលនៅតំបន់ត្រួតពិនិត្យ Wadi Gaza ទោះបីខាងឡានជំនួយនៅរង់ចាំប្រមាណ ៣ ម៉ោងក្តី ។

យ៉ាងណាក្តីដោយសារភាពអត់ឃ្លាន ធ្វើឲ្យក្រុមប្រជាជនដែលរងគ្រោះដោយសង្រ្គាមនៅតំបន់នោះ ជាច្រើននាក់សម្រុករត់មកដណ្តើមយកអាហារពីឡានបានប្រមាណ ២០០ តោននៃជំនួយស្បៀង។
កាលពីថ្ងៃទី២០ កុម្ភៈកន្លងទៅ កម្មវិធីស្បៀងអាហារក៏បានរាយការណ៍មកផងដែរថា មានការរារាំងមិនឲ្យយកជំនួយពីខាងសប្បុរសធម៌ពីខាងឯកជនផ្សេងៗផងដែរ រហូតមានកើតមានហិង្សាទៅលើប្រជាជនសុំជំនួយផងដែរពីសំណាក់ទ័ពអ៊ីស្រាអែល ដោយមានហេតុផលថាជាការបង្កចលាចលក្នុងតំបន់ ។

បើតាមមន្ត្រីពេទ្យប៉ាឡេស្ទីនបានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនប្រមាណជិត ១០០ នាក់ ត្រូវកងទ័ពអ៊ីស្រាអែលបើកការបាញ់ប្រហារ នៅពេលព្យាយាមរត់ទៅយកជំនួយ ។ ដោយឡែកខាងទ័ពអ៊ីស្រាអែលក៏បានបង្ហាញដែរថា ប្រជាពលរដ្ឋប៉ាឡេស្ទីនពិតជាស្លាប់មែន ប៉ុន្តែដោយសារហេតុផលការរត់ជាន់គ្នា ប្រជ្រៀតគ្នា ក៏ដូចជាការបាញ់តបទៅពួកគេ នៅពេលដែលរត់សំដៅមកដោយចេតនាហិង្សា ដែលក្រុមទាហានអ៊ីស្រាអែលត្រូវបាញ់ការពារខ្លួន ៕
ដោយ៖ មាន រតនា

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ