ព័ត៌មានអន្ដរជាតិ
មីស៊ីលរុស្ស៊ី ធ្លាក់ក្បែរសន្និសីទកាសែតរវាងលោក Zelensky និងនាយករដ្ឋមន្ត្រីក្រិក ក្នុងទីក្រុង Odesa
តាមការចុះផ្សាយរបស់ Reuters កាលពីថ្ងៃពុធទី៦ខែមីនា, ការផ្ទុះដ៏សាហាវ បានរញ្ជួយទីក្រុងកំពង់ផែ Odesa ភាគខាងត្បូងប្រទេសអ៊ុយក្រែន ខណៈពេលលោកប្រធានាធិបតី Volodymyr Zelensky កំពុងធ្វើសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis ហើយនោះត្រូវបានគេដឹងថា ជាមីស៊ីលរបស់រុស្ស៊ី។

ក្នុងអំឡុងសន្និសីទ នាយករដ្ឋមន្ត្រីក្រិកនិយាយថា “យើងបានឮសំឡេងស៊ីរ៉ែន និងការផ្ទុះកើតឡើងនៅជិតយើង។ យើងរត់ទៅពួនមិនទាន់ឡើយ។ នេះគឺជាបទពិសោធន៍ដ៏ជូរចត់មួយ វាខុសពីការអានព័ត៌មានសង្រ្គាមនៅក្នុងកាសែត ហើយស្តាប់ដោយត្រចៀក ពេលឃើញផ្ទាល់ភ្នែកទើបដឹង”។
ពាក់ព័ន្ធហេតុការណ៍នេះ កងទ័ពជើងទឹកអ៊ុយក្រែនបញ្ជាក់ថា មនុស្ស៥នាក់ត្រូវបានសម្លាប់ ហើយបើតាមការផ្សាយរបស់ BBC, គណៈប្រតិភូទាំងពីរ មិនមានអ្នករងរបួសទេ។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីនិយាយថា ខ្លួនបានកំណត់គោលដៅលើទីតាំងផលិតយន្តហោះគ្មានមនុស្សបើកក្នុងដែនសមុទ្រ នៅកំពង់ផែពាណិជ្ជកម្មរបស់ទីក្រុងនេះ អំឡុងការវាយប្រហារកាលពីថ្ងៃពុធ ប៉ុន្តែលោក Zelensky ចោទទីក្រុងមូស្គូថា “រុស្ស៊ីមិនខ្វល់ពីអ្នកណាទាំងអស់ ពួកគេពិតជាឆ្កួត”។
ស្របពេលជាមួយគ្នានោះដែរ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកស្រីសូមថ្កោលទោសចំពោះ “ការវាយប្រហារដ៏ឃោរឃៅនៅ Odesa ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ”។

សូមបញ្ជាក់ថា ការវាយប្រហារនេះកើតឡើងបន្ទាប់ពីមនុស្ស១២នាក់ រួមទាំងកុមារ៥នាក់ផងដែរ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី នៅទីក្រុង Odesa កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។ មិនត្រឹមប៉ុណ្ណឹង ទីក្រុងមូស្គូថែមទាំងអះអាងដែរថា ខ្លួនចង់លុបបំបាត់មនោគមវិជ្ជាណាស៊ី ក៏ដូចជាភាពគ្មានយោធារបស់អ៊ុយក្រែន ទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ EU ប្រាប់ឲ្យអ៊ុយក្រែន ចាយលុយទិញអាវុធ កុំរំពឹងបានទទេៗ ពេក

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ