Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ជាក់ជាថ្មី នូវលក្ខខណ្ឌបាញ់នុយក្លេអ៊ែរ

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់យ៉ាងច្បាស់សាជាថ្មីថា រុស្ស៊ី នឹងបាញ់នុយក្លេអ៊ែរ តែក្នុងលក្ខខណ្ឌដែលប្រទេសនេះ រងការគំរាមកំហែងប៉ុណ្ណោះ ហើយនៅក្នុងគោលលទ្ធិរបស់ទីក្រុងមូស្គូ ការដាក់ពង្រាយបែបនេះត្រូវបានចាត់ទុកថាជា “អាវុធលាគ្នាជាលើកចុងក្រោយ”។

(រូបថត៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងគោលលទ្ធិខាងលើ បានគូសបញ្ជាក់ថា រុស្ស៊ីនឹងបាញ់អាវុធនុយក្លេអ៊ែរសងសឹកវិញ ប្រសិនបើប្រទេសនេះឬសម្ព័ន្ធមិត្តរបស់ខ្លួន ត្រូវគេវាយប្រហារមុន។

ថ្លែងកាលពីថ្ងៃពុធទី៦ខែមីនា លោក Peskov និយាយថា “ប្រសិនបើមានអ្វីមួយគំរាមកំហែងដល់អត្ថិភាពនៃប្រទេសរបស់យើង នោះអាវុធនុយក្លេអ៊ែរនឹងហោះចេញទៅហើយ។ រឿងនេះមិនគួរមើលស្រាលឡើយ។

មីស៊ីលរុស្ស៊ី (រូបថត៖ AFP)

រម្លឹកទៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងអំឡុងពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំទៅកាន់សភាសហព័ន្ធ លោកប្រធានាធិបតីពូទីន បានដាស់តឿនដល់អ្នកចង់ឲ្យរុស្ស៊ីដួល ដោយព្រមានថា “បើអ្នកឯងចង់ឲ្យរុស្ស៊ីបរាជ័យ អ្នកនឹងរងសោកនាដកម្មខ្លាំងជាងរុស្ស៊ីទៅទៀត។ រុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំ ដែលត្រៀមលក្ខណៈជានិច្ចក្នុងការដាក់ពង្រាយ”។

មេដឹកនាំរុស្ស៊ីក៏បានកត់សម្គាល់ផងដែរថា មន្ត្រីលោកខាងលិច ប្រហែលជាមិនទាន់យល់ច្បាស់អំពីរឿងនេះ ទើបចេះតែប្រើវោហាសាស្ត្រកាន់តែគឃ្លើន ចង់បញ្ឆេះសង្រ្គាមនុយក្លេអ៊ែរ។

នេះមិនមែនជារឿងថ្មីឡើយ ពាក់ព័ន្ធការព្រមានបាញ់នុយក្លេអ៊ែររបស់រុស្ស៊ី តួយ៉ាងដូចជាប៉ុន្មានខែមុន អតីតប្រធានាធិបតីរុស្ស៊ីនិងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ លោក Dmitry Medvedev បានគំរាមថា បើទីតាំងបាញ់មីស៊ីលរបស់ខ្លួនរងការវាយប្រហារមែននុយក្លេអ៊ែរនឹងហោះទៅអ៊ុយក្រែនភ្លាម មិនខាន។

លោក Dmitry Medvedev (រូបថត៖ Reporteris)

ក្នុងសារលើឆានែលតេឡេក្រាម លោក Medvedev សរសេរថា “មានអ្នកឈ្លក់វង្វេងនឹងសង្គ្រាមនៅអ៊ុយក្រែន បានឲ្យយោបល់ថា វិធីសាស្រ្តប្រយុទ្ធជាមួយរុស្ស៊ី គឺត្រូវប្រើមីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្តល់ដោយលោកខាងលិច យកទៅកម្ទេចទីតាំងបាញ់បង្ហោះមីស៊ីលរបស់ទីក្រុងមូស្គូតែម្តង។ សាកធ្វើអ៊ីចឹងមើល! ផលវិបាកតែមួយគត់គឺ នឹងបង្កឲ្យមានការឆ្លើយតបដោយអាវុធនុយក្លេអ៊ែរ ជាក់ជាមិនខាន”។

លោកបន្តថា “នេះមិនមែនជាសិទ្ធិការពារខ្លួនទេ ប៉ុន្តែជាមូលដ្ឋានផ្ទាល់និងជាក់ស្តែង សម្រាប់យើងក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ប្រឆាំងនឹងរដ្ឋបែបនេះ។ គោលការណ៍យោធារបស់រុស្ស៊ី អនុញ្ញាតឲ្យខ្លួនបាញ់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ទៅលើប្រទេសណា ដែលដាក់ភាពជារដ្ឋរបស់រុស្ស៊ីស្ថិតក្នុងហានិភ័យ សូម្បីតែតាមរយៈការប្រើប្រាស់អាវុធធម្មតាក៏ដោយ”៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Medvedev៖ សាកបាញ់ទីតាំងមីស៊ីលរបស់រុស្ស៊ីមើល នុយក្លេអ៊ែរនឹងហោះទៅអ៊ុយក្រែនភ្លាម!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៧ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៤២ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម