ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី គ្រោងផ្ដល់ទិដ្ឋាការរយៈពេល ១០ ឆ្នាំសម្រាប់ភ្ញៀវទេសចរមកពីបណ្ដាប្រទេស អាស៊ាន
ថ្លែងក្នុងឱកាសបិទបញ្ចប់កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី កាលពីថ្ងៃពុធ ទី៦ ខែមីនាកន្លងទៅ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានប្រកាសថា អូស្ត្រាលីគ្រោងនឹងពិចារណាពង្រីកគម្រោងទិដ្ឋាការរយៈពេល ១០ ឆ្នាំដល់អ្នកទេសចរមកពីបណ្ដាប្រទេសអាស៊ាន និងទីម័រខាងកើតដែលតែងតែធ្វើដំណើរញឹកញាប់ចូលមកប្រទេសអូស្ត្រាលី ។

យោងតាមការចេញផ្សាយដោយសារព័ត៌មានវៀតណាម VN Express បានឲ្យដឹងថា គម្រោងពង្រីកទិដ្ឋាការរយៈពេល ១០ ឆ្នាំសម្រាប់អ្នកធ្វើដំណើរញឹកញាប់ពីបណ្ដាប្រទេសអាស៊ានចូលមកកាន់ទឹកដីអូស្ត្រាលី នឹងអនុញ្ញាតឲ្យភ្ញៀវទេសចរទាំងនោះស្នាក់នៅរហូតដល់ ៣ ខែ ពោលជារៀងរាល់ពេលដែលអ្នកដំណើរហោះចូលប្រទេសមួយនេះ ។
ទន្ទឹមនោះ អូស្ត្រាលីក៏គ្រោងនឹងដាក់ចេញគោលការណ៍ពង្រីកសុពលភាពទិដ្ឋាការអាជីវកម្មពី ៣ ទៅ ៥ ឆ្នាំផងដែរ ខណៈកាលពីពេលកន្លងមក អូស្ត្រាលីបានបើកភ្លើងខៀវឲ្យទេសចរចិនដាក់ពាក្យស្នើសុំគម្រោងទិដ្ឋាការរយៈពេល ១០ ឆ្នាំរួចទៅហើយដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញទេសចរមកពីប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេលំដាប់ទី ២ របស់ពិភពលោកមួយនេះ ។

បើទោះជាយ៉ាងនេះក្តី អូស្ត្រាលីនៅតែចាញ់បង់ ដោយសារទេសចរចិនបាននិងកំពុងសម្រុកទៅកាន់បណ្ដាប្រទេសអាស៊ានដូចជា ថៃ និងម៉ាឡេស៊ីជាដើម ព្រោះតែគោលនយោបាយលើកលែងទិដ្ឋាការពីសំណាក់ប្រទេសទាំងនេះ ខណៈមុនពេលរោគរាតត្បាតកូវីដ ១៩ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី គឺជាទីផ្សារទេសចរណ៍បរទេសដ៏ធំបំផុត ដែលហោះចូលមកលេងកម្សាន្តប្រទេសអូស្ត្រាលី ។
យោងតាមនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលីបានឲ្យដឹងថា កាលពីឆ្នាំ ២០១៩ ការហោះមកដល់របស់ភ្ញៀវទេសចរអាស៊ានបានកើនឡើងដល់ ១.៥ លាននាក់ ទាញចំណូលចូលសេដ្ឋកិច្ចអូស្ត្រាលីបានប្រមាណ ៤.២ ពាន់លានដុល្លារអូស្ត្រាលី (ស្មើនឹង ២.៧ ពាន់លានដុល្លារអាមេរិក) ៕

ដោយ ៖ សុខ ជីវ័ន្ត

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត