Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់អវកាសយានិកស្ត្រី ចិន ដំបូងគេ ជាគំរូដល់យុវជនជំនាន់ក្រោយ

បានផុស

នៅ

អវកាសយានិក​​ស្រ្តី​ជន​ជាតិ​ចិន​ដំបូង​គេដែល​​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ​ៗ បន្ទាប់​ពី​បំពេញ​បេសកកម្ម​លើលំហអាកាសបានយ៉ាងជោគជ័យនាពេលកន្លង​ទៅ, ថ្មីៗ​នេះ​លោក​ស្រី​​​នៅតែ​បន្ត​បេ្តជ្ញា​​បេសកកម្ម​ស្រាវជ្រាវ​លើ​លំហ​ថ្មីៗ​​បន្ថែម​ទៀត ​។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន​ចិន​ CGTN

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា អវកាស​យានិក​ស្រ្តី​ចិន​ដំបូង​គេ​បង្អស់​ គឺ​​លោក​ស្រី Liu Yang ​ថែមទាំងបាន​ប្តេជ្ញា​​ពង្រីក​បន្ថែម​នូ​វ​គុណភាព​​អភិវឌ្ឍ​លើ​ការ​ពិសោធ​ក្នុង​លំហ​របស់​ជាតិ​ចិន​​ ពោល​គឺ​ក្នុង​ទិស​ដៅ​​ស្រាវជ្រាវ​រុក​រក​អ្វី​ថ្មី​ៗ​បន្ថែម​ទៀត​ ។

ក្រោយ​ពេល​បំពេញ​បេសកកម្ម​​ជោគ​ជ័យ​លើក​ទី​ ២ ​​លើ​លំហ​​​​កាល​ពី​ឆ្នាំ​ ២០២២​ និងក្នុង​រយៈ ​៦​ ខែ​នៅ​លើ​គន្លង​អវកាស​ លោក​ស្រី​ Liu បាន​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាប់​ជា​មួ​យ​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​ជា​ច្រើន​ ក្នុង​នោះ​មាន​ការ​ចែក​រំលែក​នូវ​បទ​ពិសោធ​របស់​អ្នក​ស្រីដើម្បី​ពង្រីក​វិសាល​ភាព​ និង​សម្រួច​កិច្ច​ស្រាវជ្រាវ​ក្នុង​វិស័យ​នេះ​ផង​ដែរ ។

ក្នុង​នាម​ជា​អនុប្រធានសម័យប្រជុំលើកទី ១៤ នៃសភាប្រជាជនចិន (NPC) ​ផង​ដែរ​នោះ លោក​ស្រី​ Liu ក៏​​គ្រោង​នឹង​​គាំទ្រ​ និង​ជួយ​ជា​បទ​ពិសោធ​ដល់​គម្រោង​ពិសោធ​នានា​​ក្នុង​ឆ្នាំ​ ២០២៤ ​នេះទៅ​ដល់​អ្នក​ដែល​​ចូល​ចិត្ត​វិស័យ​ស្រាវជ្រាវ​លំហ​អវកាស​ដែល​ក្នុង​នោះ​លោក​ស្រី​នឹង​គាំទ្រ​ដល់​​ការ​ចូល​រួម​ប្រកួត​​ចម្រាញ់​យក​អ្នក​​មាន​ទេព​កោសល្យ​ផ្សេង​ៗ​​នៅ​​លើ​វិស័យ​លំហ​អវកាស​នេះ​ ។

គួររំឭក​ផង​ដែរ​ថា លោក​ស្រី Liu Yang ជា​​អវកាស​យានិក​ស្រ្តី​ចិន​​​​ដំបូង​គេ​ដែល​បំពេញ​បេសកកម្ម​នៅ​លើ​អវកាស​ ដែល​ពេល​​នោះ​លោក​ស្រី​ជា​ក្រុម​ការងារ​នៃ​បេសកកម្ម​លំហ​អវកាស​ចិន Shenzhou 9 ​​​ចាប់​ផ្តើម​ការងារ​​កាល​ពី​​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១២ ​៕ ​​

​​ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១០ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៤ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១១ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម