Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញផ្នូរបុរាណដ៏ធំនៅ អាល្លឺម៉ង់ មានគ្រោងឆ្អឹងមនុស្ស ១ ពាន់នាក់

បានផុស

នៅ

ក្រុមអ្នកបុរាណវត្ថុវិទូបានរកឃើញផ្នូរដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមកនៅក្នុងទ្វីបអឺរ៉ុប ហើយទីតាំងមួយកន្លែងនោះគឺនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN កាលពីថ្ងៃទី​៧ ខែ​មីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកបុរាណវិទូបានរកឃើញគ្រោងឆ្អឹងជនរងគ្រោះដែលស្លាប់ ដោយសារជំងឺអាសន្នរោគប៉េស្តប្រហែល ១,០០០ នាក់ក្នុងផ្នូរដ៏ធំនៅកណ្តាលទីក្រុង Nuremberg ដែលអ្នកជំនាញជឿថា អាចមានមនុស្សសរុបជាង ១,៥០០ នាក់ឯណោះ ខណៈគ្រោងឆ្អឹង​ទាំងនេះត្រូវ​បាន​គេ​រក​ឃើញ ​ក្នុង​អំឡុង​ពេល​ការ​សិក្សាស្រាវជ្រាវបុរាណ​វិទ្យា ​មុន​ការ​សាងសង់​អគារ​លំនៅឋាន​ថ្មី​ក្នុង​ទីក្រុងនេះ ។

លោកស្រី Melanie Langbein មកពីនាយកដ្ឋានសម្រាប់ការអភិរក្សបេតិកភណ្ឌរបស់ទីក្រុង Nuremberg បានប្រាប់ CNN ថា រណ្តៅកប់សាកសពអ្នកស្លាប់ ដោយសារជំងឺអាសន្នរោគប៉េស្តចំនួន ៨ ត្រូវបានកំណត់អត្តសញ្ញាណ ដែលនីមួយៗមានសាកសពរាប់រយនាក់ ។

លោកស្រីបន្ថែមថា មនុស្សទាំងនេះ មិនត្រូវបានកប់នៅក្នុងទីបញ្ចុះសពធម្មតាទេ ទោះបីជាមានកន្លែងបញ្ចុះសពនៅទីក្រុង Nuremberg ក៏ដោយ ប្រហែលជាដោយសារតែមានចំនួនអ្នកស្លាប់ច្រើនពេក ដូច្នេះការ​បញ្ចុះសពបែបនេះគឺប្រើពេល​​ខ្លី​ ។

ស្របពេលជាមួយគ្នានេះ យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ទីក្រុង Nuremberg ជារឿយៗតែងតែទទួលរងនូវការផ្ទុះជំងឺប៉េស្តប្រហែលរៀងរាល់ ១០ ឆ្នាំម្តង ចាប់ពីសតវត្សទី ១៤ មកម្ល៉េះ ដែលធ្វើឲ្យវាក្លាយជាបញ្ហាប្រឈមមួយដើម្បីកំណត់កាលបរិច្ឆេទនៃសគ្រោងឆ្អឹងទាំងនេះ ។

ប៉ុន្តែក្រុមអ្នកបុរាណវិទូក៏បានរកឃើញកំណត់ត្រាមួយពីឆ្នាំ ១៦៣៤ ដែលរៀបរាប់លម្អិតអំពីការផ្ទុះជំងឺប៉េស្តដ៏អាក្រក់ដែលបានសម្លាប់មនុស្សជាង ១៥,០០០ នាក់ក្នុងចន្លោះឆ្នាំ ១៦៣២-១៦៣៣ ដែលនិយាយថា មនុស្សជិត ២,០០០ នាក់ត្រូវបានកប់នៅជិតតំបន់ St. Sebastian Spital ដែលជាទីតាំងនៃការធ្វើកំណាយបច្ចុប្បន្ននេះ ។

គួរបញ្ជាក់ថា ការរកឃើញនេះនឹងផ្ដល់នូវគំរូសំណាកដែលកើតមានជាដំណាក់កាលនៃសង្គមនីមួយៗ ដោយអនុញ្ញាតឲ្យក្រុមអ្នកបុរាណវិទូអាចសិក្សាស្វែងយល់បន្ថែមពីលក្ខណៈរស់នៅរបស់ប្រជាជននាសម័យកាលនោះ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សុខភាព៧ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១០ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍៨ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម