ព័ត៌មានអន្ដរជាតិ
ឥណ្ឌូនេស៊ី ដាក់ពិន័យធ្ងន់ធ្ងរចំពោះអ្នកមិនព្រមចាក់វ៉ាក់សាំងកូវីដ
រដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូនេស៊ី បានគំរាមប្រជាជនជាមួយការពិន័យជាប្រាក់រហូតដល់ទៅ៥លានរូពី (៣៥៦.៨៩ ដុល្លារអាមេរិក) ចំពោះការបដិសេធចាក់វ៉ាក់សាំងកូវីដដែលនេះ ជាការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ ក្នុងគោលបំណងធានាឲ្យមានការអនុលោមតាមបទប្បញ្ញត្តិថ្មី។

អភិបាលរងក្រុងហ្សាការតាលោក Ahmad Riza Patria បាននិយាយថា អាជ្ញាធរក្រុងគ្រាន់តែអនុវត្តតាមច្បាប់ប៉ុណ្ណោះ ហើយការដាក់ទណ្ឌកម្មបែបនេះ គឺជាមធ្យោបាយចុងក្រោយនៅក្នុងទីក្រុងហ្សាការតាខណៈទីក្រុងនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ប្រហែល១ភាគ៤ក្នុងចំណោមអ្នកឆ្លងជាង១.២លាននាក់របស់ប្រជាជាតិប្រជុំកោះមួយនេះ។
លោក Riza បានប្រាប់អ្នកយកព័ត៌មានថា “ប្រសិនបើអ្នកបដិសេធចាក់វ៉ាក់សាំង មានរឿងពីរយ៉ាង មួយគឺជំនួយសង្គមនឹងមិនត្រូវបានផ្តល់ជូនទេ និងមួយទៀតគឺការពិន័យ”។

ការពិន័យ នឹងត្រូវកំណត់ដោយភ្នាក់ងារសុខភាពក្នុងតំបន់ ឬដោយរដ្ឋាភិបាលក្នុងតំបន់។
ឥណ្ឌូនេស៊ីកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលធំបំផុត នៃជំងឺរាតត្បាតក្នុងតំបន់អាស៊ី ហើយប្រទេសនេះ មានគោលបំណងប្រមូលផ្តុំប្រជាជនចំនួន១៨១.៥លាននាក់ ក្នុងចំណោមប្រជាជនសរុប២៧០លាននាក់ក្នុងរយៈពេល១៥ខែ ក្រោមកម្មវិធីចាក់វ៉ាក់សាំងដែលបានចាប់ផ្តើមកាលពីខែមុន។
ប្រជាជនឥណ្ឌូនេស៊ីជិត៣៤,០០០នាក់ ត្រូវបានគេដឹងថាស្លាប់ ដោយសារវីរុសកូរ៉ូណា។

មន្ត្រីក្រសួងសុខាភិបាលលោកស្រី Siti Nadia Tarmizi បាននិយាយថា “ការដាក់ទណ្ឌកម្មគឺជាកិច្ចខិតខំចុងក្រោយរបស់យើង ដើម្បីលើកទឹកចិត្តឲ្យមានការចូលរួមពីប្រជាជន។ គោលដៅលើប្រជាជន១៨១.៥លាននាក់គឺធំធេងណាស់”។
យោងតាមការស្ទង់មតិកាលពីខែធ្នូ ដោយវិទ្យាស្ថានស្រាវជ្រាវនិងប្រឹក្សា Saiful Mujani បានបង្ហាញថា មានតែ៣៧ភាគរយប៉ុណ្ណោះនៃអ្នកឆ្លើយតប១,២០២នាក់ ដែលមានឆន្ទៈក្នុងការចាក់វ៉ាក់សាំងខណៈ ៤០ភាគរយមិនមានការសម្រេចចិត្តនិង១៧ភាគរយ បដិសេធ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េខាងជើងមិនអើពើការផ្តល់វ៉ាក់សាំងកូវីដពីចិន និងរុស្ស៊ី
ចុចអាន៖ ចិន ប្រាប់ឲ្យប្រទេសអ្នកមាន ឈប់ស្តុកទុកវ៉ាក់សាំងកូវីដ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ