ព័ត៌មានអន្ដរជាតិ
៥៥ខេត្តនៅថៃ កំពុងរងគ្រោះដោយខ្យល់ពុល ក្នុងកម្រិត ដ៏គ្រោះថ្នាក់
តាមការចុះផ្សាយរបស់ Bangkok Post, នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៧ខែមីនា ផ្សែងអ័ព្ទក្នុងកម្រិតដ៏គ្រោះថ្នាក់ បានគ្របដណ្តប់ខេត្តចំនួន៥៥ក្នុងចំណោមខេត្តទាំង៧៧របស់ថៃ ខណៈក្នុងនោះ មានខេត្តចំនួន២៧ ភាគច្រើនៅប៉ែកខាងជើងនិងឦសាន ដែលខ្យល់ពុល បានឈានដល់កម្រិតគ្រោះថ្នាក់បំផុត ពណ៌ក្រហម។

ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាសនិងព័ត៌មានវិទ្យា (Gistda) បានរាយការណ៍ថា ខេត្តដែលរងការបំពុលខ្លាំងជាងគេបំផុតគឺឈៀងរ៉ៃ ពោលគឺក្នុងរយៈពេល២៤ម៉ោងចុងក្រោយ កំហាប់ភាគល្អិត PM2.5 បានឈានដល់ ១២៨.៨មីក្រូក្រាមក្នុងមួយគូបនៃខ្យល់ លើសពីកម្រិតសុវត្ថិភាពដែលរដ្ឋាភិបាលកំណត់ត្រឹម៣៧.៥មីក្រូក្រាមក្នុងមួយគូបប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានោះដែរ ២៧ខេត្តដែលភាគច្រើនស្ថិតនៅក្នុងតំបន់ទំនាបកណ្តាល គឺត្រូវគ្របដណ្តប់ដោយខ្យល់ពុលកម្រិតពណ៌ទឹកក្រូច។ ទោះបីជាយ៉ាងណាក៏ដោយ នៅរាជធានីបាងកក កម្រិត PM2.5 គឺមានសុវត្ថិភាព។

PM 2.5 គឺជាកំហាប់តូចៗ ដែលមានអង្កត់ផ្ចិត២.៥មីក្រូម៉ែត្រ ឬតូចជាងនេះ ដែលអាចជ្រៀតចូលទៅក្នុងចរន្តឈាម ឬសូម្បីតែសួត ហើយការប៉ះពាល់ធាតុបំពុលទាំងនេះ អាចបណ្តាលឲ្យរលាកនិងរមាស់ក្នុងភ្នែក និងស្បែក ក៏ដូចជាក្អក និងតឹងទ្រូងផងដែរ។
ព័ត៌មាននេះកើតឡើងមួយថ្ងៃ បន្ទាប់ពីរបាយការណ៍របស់ AFP ចេញផ្សាយថា ប្រជាជនថៃជាង១០លាននាក់ បានធ្លាក់ខ្លួនឈឺជំងឺដែលជាប់ទាក់ទងនឹងខ្យល់ពុលក្នុងឆ្នាំ២០២៣។

ត្រឹមដើមឆ្នាំនេះ គេបានឃើញមានការកើនឡើងនៃករណីជំងឺទាក់ទងនឹងការបំពុលបរិយាកាសរួចទៅហើយ បើធៀបនឹងឆ្នាំមុន ខណៈ AFP រាយការណ៍ថា ក្នុងរយៈពេល៩សប្តាហ៍ដំបូងនៃឆ្នាំ២០២៣ ប្រជាជនថៃ ដែលធ្លាក់ខ្លួនឈឺជំងឺទាក់ទងនឹងអាកាសធាតុមិនល្អមានចំនួន១.៣លាននាក់ បើធៀបនឹងដើមឆ្នាំ២០២៤នេះ តួលេខបានហក់ឡើងដល់១.៦លាននាក់ទៅហើយ។
ករណីទាំងនោះ រួមមានអ្នកដែលមានជំងឺរ៉ាំរ៉ៃដូចជា មហារីកសួត រលាកទងសួត ជំងឺហឺត និងជំងឺបេះដូងជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មួយឆ្នាំ ប្រជាជនថៃ ជាង១០លាននាក់ ធ្លាក់ខ្លួនឈឺ ដោយសារខ្យល់ពុល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ