Connect with us

ព័ត៌មានអន្ដរជាតិ

តើស្រីៗនៅ អ៊ុយក្រែន មានសិទ្ធិឈប់សម្រាកក្នុងថ្ងៃ ៨ មីនា ដូចប្រទេសមានសុខសន្តិភាពផ្សេងទេ?

បានផុស

នៅ

ថ្ងៃទី៨ ខែមីនា គឺជាទិវាអន្តរជាតិនារីដែលជាទូទៅប្រារព្ធធ្វើឡើងនៅប្រទេសទូទាំងពិភពលោក ដោយសារតែទិវានេះគឺជានិម្មិតរូបនៃការតស៊ូ ទាមទារសិទ្ធិសេរីភាពរបស់ស្ត្រីប្រឆាំងនឹងការរើសអើងផ្លូវភេទជាដើម ប៉ុន្តែសម្រាប់ស្ត្រីនៅអ៊ុយក្រែននាឆ្នាំនេះវិញនៅតែបន្តរស់នៅក្រោមគ្រាប់ផ្លោងស្ទើរតែលែងដឹងថ្ងៃបុណ្យទានទៅហើយ ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Visit Ukraine

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមាត្រាទី ៧៣ នៃច្បាប់ការងារដែលអនុម័តដោយសភាអ៊ុយក្រែនបានចែងថា នៅទិវាអន្តរជាតិនារី ៨ មីនា ប្រជាជនអ៊ុយក្រែនគ្រប់ស្រទាប់វណ្ណៈ មិនថាបុរស ឬស្ត្រីនោះទេ តម្រូវឲ្យឈប់សម្រាក ឬទទួលបានផលប្រយោជន៍ណាមួយពីការងាររបស់ពួកគេ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៤ នេះ ពលរដ្ឋអ៊ុយក្រែនទាំងប៉ុន្មានមិនអាចមានឱកាសបែបនេះដូចឆ្នាំមុនៗឡើយ ។

នេះជាឆ្នាំទី ៣ ហើយដែលស្ត្រីអ៊ុយក្រែនលែងមានសិទ្ធិសេរីភាពក្នុងការឈប់សម្រាក ឬមានឱកាសប្រារព្ធទិវា ៨ មីនាដូចប្រទេសមានសុខសន្តិភាពដទៃទៀត ដោយសារតែប្រជាជាតិមួយនេះកំពុងស្ថិតនៅក្រោមច្បាប់អាជ្ញាធរសឹក ចាប់តាំងពីកងកម្លាំងរុស្ស៊ីបើកការវាយលុកពេញទី ខណៈរហូតមកដល់ពេលនេះលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ប្រកាសដាក់ច្បាប់អាជ្ញាសឹកជាង ១០ ដងមកហើយ ស្របពេលដែលលើកចុងក្រោយនេះ នឹងអស់សុពលភាពនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេល ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោក Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។

ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់លោក ពូទីន ថា អ៊ុយក្រែន ជារបស់ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ នាទីutes មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម១៨ នាទីutes មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ២២ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម២៥ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម