Connect with us

ព័ត៌មានអន្ដរជាតិ

ថៃក្តៅខ្លាំង! សប្តាហ៍នេះ សីតុណ្ហភាព នឹងកើនលើស ៥០អង្សាសេ 

បានផុស

នៅ

តាមការចុះផ្សាយរបស់កាសែត Bangkok Post បានឲ្យដឹងថា ចាប់ពីសប្តាហ៍នេះតទៅ អាកាសធាតុនៅក្នុងប្រទេសថៃ នឹងក្តៅខ្លាំង ពោលគឺតំបន់ខ្លះសីតុណ្ហភាពនឹងឡើងដល់ជាង ៥០ អង្សាឯណោះ ។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Somkuan Tonjan ប្រធានផ្នែកព្យាករណ៍អាកាសធាតុកណ្តាលនៃនាយកដ្ឋានឧតុនិយម បានឲ្យដឹងថា ដោយសារតែសន្ទស្សន៍កម្តៅ សីតុណ្ហភាពឡើងដល់៤៨.១អង្សាសេ នៅក្នុងទីក្រុងបាងកក និង៥១.៤អង្សាសេនៅខេត្តឈុនបុរី ចាប់ពីសប្តាហ៍នេះទៅ ។

ស្របពេលជាមួយគ្នានោះដែរ លោក​អះអាង​ថា សីតុណ្ហភាពជាមធ្យម ​នឹង​ឡើង​ដល់ ៤៤.៥ អង្សា​សេ នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ​មុន​ពេលផុត​រដូវ​ក្តៅ​នៅ​ពាក់​កណ្តាល​ខែ​ឧសភា ។

(រូបថត៖ Hotel)

ចំណែកលោកបណ្ឌិត Thon Thamrongnawasawat អនុប្រធានមហាវិទ្យាល័យជលផលនៃសកលវិទ្យាល័យ Kasetsart ក៏ព្រមានដែរថា ផ្កាថ្មក្នុងឈូងសមុទ្រថៃ និងសមុទ្រ Andaman ត្រូវប្រឈមមុខនឹងការប្រែពណ៌ទ្រង់ទ្រាយធំ នារយៈពេលបីខែខាងមុខ ដោយសារសីតុណ្ហភាពទឹកសមុទ្រកើនឡើង ១ អង្សារនៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុន។ លោក​បាន​បន្ត​ថា សីតុណ្ហភាព​ទឹក​សមុទ្រ បាន​ឡើង​លើស​ ៣១ អង្សារ ដែល​ជា​សីតុណ្ហភាព​ក្តៅ​បំផុត​មិន​ធ្លាប់​មាន។

ការព្រមានអំពីអាកាសធាតុក្តៅហែងនេះ កើតឡើងចំពេលខេត្តចំនួន៥៥ក្នុងចំណោមខេត្តទាំង៧៧របស់ថៃ ត្រូវគ្របដណ្តប់ដោយផ្សែងអ័ព្ទក្នុងកម្រិតដ៏គ្រោះថ្នាក់ផងដែរ ហើយក្នុងនោះ មានខេត្តចំនួន២៧ ដែលភាគច្រើស្ថិតនៅប៉ែកខាងជើងនិងឦសាន កំពុងរងគ្រោះដោយខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់បំផុត ពណ៌ក្រហម។

(រូបថត៖ AP)

ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាសនិងព័ត៌មានវិទ្យា (Gistda) បានរាយការណ៍ថា ខេត្តដែលរងការបំពុលខ្លាំងជាងគេបំផុតគឺឈៀងរ៉ៃ ពោលគឺក្នុងរយៈពេល២៤ម៉ោងចុងក្រោយ កំហាប់ភាគល្អិត PM2.5 បានឈានដល់ ១២៨.៨មីក្រូក្រាមក្នុងមួយគូបនៃខ្យល់ លើសពីកម្រិតសុវត្ថិភាពដែលរដ្ឋាភិបាលកំណត់ត្រឹម៣៧.៥មីក្រូក្រាមក្នុងមួយគូបប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានោះដែរ ២៧ខេត្តដែលភាគច្រើនស្ថិតនៅក្នុងតំបន់ទំនាបកណ្តាល គឺត្រូវគ្របដណ្តប់ដោយខ្យល់ពុលកម្រិតពណ៌ទឹកក្រូច។ ទោះបីជាយ៉ាងណាក៏ដោយ នៅរាជធានីបាងកក កម្រិត PM2.5 គឺមានសុវត្ថិភាព៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ៥៥ខេត្តនៅថៃ កំពុងរងគ្រោះដោយខ្យល់ពុល ក្នុងកម្រិត ដ៏គ្រោះថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម