ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំង F-35 របស់អាមេរិក ៤ គ្រឿងមកដល់ ថៃ ត្រៀមធ្វើសមយុទ្ធ “ខ្លាគ្រហឹម”
យន្តហោះ F-35 ចំនួន ៤ គ្រឿងនៃកងអនុសេនាធំទីមួយមកពីរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិកបានហោះមកដល់ និងចុះចតនៅឯមូលដ្ឋានកងទ័ពអាកាសថៃ (RTAF) ក្នុងខេត្ត Nakhon Ratchasima កាលពីថ្ងៃព្រហស្បតិ៍ដើម្បីត្រៀមរៀបចំក្នុងសមយុទ្ធពហុភាគី “Cope Tiger ឬខ្លាគ្រហឹម ឆ្នាំ២០២៤” ។
បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃទី៨ ខែមីនានេះបានឲ្យដឹងថា យន្តហោះចម្បាំង F-35 ចំនួន ៤ គ្រឿងផ្សេងទៀត ក៏នឹងហោះមកដល់ទឹកដីនៃប្រទេសថៃក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ពោលអនុសេនាធំទីមួយរបស់អាមេរិកនឹងបញ្ជូនយន្តហោះមកចំនួន ៨ គ្រឿង ។
សមយុទ្ធ “Cope Tiger ឬខ្លាគ្រហឹម” គឺជាសមយុទ្ធពហុភាគីទ្រង់ទ្រាយធំបំផុតមួយ ដែលដាក់មុខព្រួញលើតំបន់អាស៊ីអាគ្នេយ៍ ហើយសម្រាប់ការរៀបចំនៅឆ្នាំ ២០២៤ នេះវិញ គឺក្នុងកិច្ចសហការរវាងកងទ័ពអាកាសនៃប្រទេសថៃ សិង្ហបុរី និងសហរដ្ឋអាមេរិក ។
ទន្ទឹមនោះ សមយុទ្ធនៅឆ្នាំនេះក៏នឹងផ្ដោតលើការហ្វឹកហ្វឺនលើទីតាំងយន្តហោះនៅទូទាំងខេត្ត Nakhon Ratchasima, Lopburi និង Udon Thani ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែមីនា ហើយរួមមានទាំងសកម្មភាពស៊ីវិល ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌នៅសាលាទាហាន Ban Krok Duean Ha នៃខេត្ត Nakhon Ratchasima នាថ្ងៃទី២១ ខែមីនា និងនៅសាលាហ្វឹកហ្វឺនដែនអាកាស Chai Badan របស់ខេត្ត Lopburi នៅថ្ងៃទី២៦ ខែមីនា ។
គួររំឭកឡើងវិញបន្តិចថា សមយុទ្ធនេះបានធ្វើឡើងជាលើកដំបូងនៅប្រទេសហ្វីលីពីនក្នុងឆ្នាំ ១៩៨៣ ហើយត្រូវបានគេស្គាល់ឈ្មោះជាផ្លូវការថា “Air ThaiSing” រវាងប្រទេសថៃ និងសិង្ហបុរី និង “Cope Thunder” រវាងប្រទេសថៃ និងសហរដ្ឋអាមេរិក ។
ចំណែកទីតាំងនៃសមយុទ្ធនេះវិញត្រូវបានប្ដូរមកកាន់មូលដ្ឋានទ័ពអាកាសថៃ Wing 1 នៅខេត្ត Nakhon Ratchasima ក្នុងឆ្នាំ ១៩៩៥ ដោយសារគ្រោះមហន្តរាយធម្មជាតិ និងភាពតានតឹងផ្នែកនយោបាយក្នុងប្រទេសហ្វីលីពីន ហើយចាប់តាំងពីពេលនោះ សមយុទ្ធមួយនេះត្រូវបានប្តូរឈ្មោះជា “Cope Tiger” រហូតមកដល់បច្ចុប្បន្ន ៕
ដោយ ៖ សុខ ជីវ័ន្ត
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច